ត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ សមត្ថកិច្ចបំបែកករណីហិង្សារយកដុំថ្មដេញគប់យុវជនម្នាក់ ចំក្បាលស្លាប់យ៉ាងរន្ធត់នៅផ្លូវជាតិលេខ១ ហើយរត់គេចខ្លួនបានហើយ
សន្តិសុខសង្គម
741

ខេត្តកណ្តាល ៖ ត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ ជនសង្ស័យចំនួន២នាក់ ដែលជាជនដៃដល់ ធ្វើសកម្មភាពយកដុំថ្មដេញគប់ក្បាលយុវជនម្នាក់ បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយរត់គេចខ្លួនបានហើយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនង្ស័យដែលឃាត់ខ្លួននេះ មានចំនួន២នាក់ ស្ថិតក្នុងចំណោមបក្ខពួក៣នាក់ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងនោះក្មេងទាំង២ក្រុម បានជិះម៉ូតូ១គ្រឿងមាន៤នាក់ និង១គ្រឿងទៀត ជិះគ្នា៣នាក់ បានប្រើហឹង្សាយកដុំថ្មវាយត្រូវចំក្បាលពី

ក្រោយជនរងគ្រោះឈ្មោះ ធូ ភីណា (អ៊ូង) ភេទប្រុស អាយុ២០ឆ្នាំ បណ្ដាលឲ្យរងរបួសធ្ងន់ ស្លាប់ពេលទៅដល់មណ្ឌល

សុខភាព ឃុំបន្ទាយដែក។ ចំណែកជនបង្កក៏ជិះម៉ូតូគេចខ្លួនបាត់។

ក្រោយមក កម្លាំងគ្រប់គោលដៅ បានចេញល្បាតស្រោវជ្រាវ រុករកមុខសញ្ញា រហូតឃាត់បានជនសង្ស័យខាងលើ បានជាបន្តបន្ទាប់ និងធ្វើការសាកសួរ ដើម្បីបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមច្បាប់ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ 


Telegram