នាថ្ងៃទី 28 ខែមករា ឆ្នាំ 2022 កិច្ចប្រជុំប្រចាំឆ្នាំ 2022 របស់ United Pacific Real Estate ត្រូវបានប្រារព្ធឡើងនៅភោជនីយដ្ឋាន HUTAOLI ដែលមានទីតាំងស្ថិតនៅរាជធានីភ្នំពេញ។ កញ្ញាអគ្គនាយិកា Zhang Ting ស្ថាបនិកក្រុមហ៊ុន JHR&SQ Real Estate និង អគ្គនាយកលោក Yang ZongHeng ស្ថាបនិកនៃ ក្រុមហ៊ុន GAMC Real Estate បានមូលមតិគ្នាជារួមថា គោលបំណងសំខាន់នៃកិច្ចប្រជុំសរុបនេះគឺ ដើម្បីអបអរសាទរ ការរួមបញ្ចូលគ្នាជាផ្លូវការរវាង JHR&SQ Real Estate និង GAMC Real Estate ដែលបង្កើតបានជាក្រុមហ៊ុនអចលទ្រព្យថ្មីមួយគឺ United Pacific Real Estate (united pacific real estate) និងសង្ខេបសរុបលទ្ធផលការងារក្នុងឆ្នាំ 2021 ជាមួយនឹងការបង្កើតទស្សនវិស័យ និងផែនការសម្រាប់គោលដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុននាពេលអនាគត។
ក្នុងជំនួបនោះកញ្ញាអគ្គនាយិកា Zhang Ting នាយកប្រតិបត្តិនៃក្រុមហ៊ុន United Pacific Real Estate បានចែករំលែកបទពិសោធន៍ដ៏មានតម្លៃក្នុងអាជីវកម្មអចលនៈទ្រព្យរបស់ខ្លួន ចាប់តាំងពីការកម្ចីប្រាក់ដំបូងសម្រាប់ចាប់ផ្តើមអាជីវកម្ម រហូតដល់ការបង្កើតក្រុមហ៊ុនថ្មីមួយជាមួយ GAMC ដែលជាក្រុមហ៊ុន United Pacific Real Estate នេះផងដែរ។ កញ្ញាអគ្គនាយិកា Zhang Ting បាននិយាយទៀតថា គោលបំណងដើមនៃការបង្កើតក្រុមហ៊ុននេះ មិនមែនគ្រាន់តែចង់រកប្រាក់ចំនូលតែមួយមុ ខនោះទេ ប៉ុន្តែសង្ឃឹមថាបុគ្គលិកទាំងអស់របស់ក្រុមហ៊ុនអាច "រីកចម្រើនជាមួយគ្នា សប្បាយរីករាយ ប្រកបដោយវិបុលភាព និងបង្កើតជាអាជីពដ៏អស្ចារ្យមួយ"។
ក្នុងជំនួបនោះ លោក OU HAIMING អនុប្រធានក្រុមហ៊ុន United Pacific Real Estate បានពន្យល់អធិប្បាយអំពី APP លំនៅដ្ឋាន និងក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ដែលលោកទទួលខុសត្រូវ។ ដើម្បីជាការដោះស្រាយបញ្ហាធំៗចំនួនបីនៃប្រភពព័ត៌មានរបស់លំនៅដ្ឋាន “ពិបាកក្នុងការស្វែងរក ពិបាកគ្រប់គ្រង និងពិបាកចែករំលែក”។ United Pacific Real Estate នឹងបង្កើតជាកម្មវិធី APP លំនៅដ្ឋាន ដើម្បីជាការចូលរូមក្នុងការបង្កើនប្រសិទ្ធភាពអាជីវកម្មនេះ។ ក្នុងនោះ Pacific Real Estate នឹងបង្កើតសាខាក្រុមហ៊ុនដែលមានសកម្មភាពអាជីវកម្មដូចជា ការជួសជុល និងថែទាំ ការជួល និងលក់បន្ត ការគ្រប់គ្រងអចលនៈទ្រព្យប្រចាំថ្ងៃ ដែលសេវាទាំងអស់នេះអាចរួមបញ្ជូលគ្នាជាកញ្ចប់តែមួយ ដើម្បីដោះស្រាយបញ្ហាគ្រប់គ្រងអចលនៈទ្រព្យក្រោយការវិនិយោគរបស់អ្នកទិញផ្ទះមួយចំនួនធំ។
ក្នុងជំនួបនោះ លោក Yang Qinmin អនុប្រធានក្រុមហ៊ុន United Pacific Real Estate បានណែនាំពីផ្នែកធំៗចំនួនបី ដែលលោកទទួលខុសត្រូវមាន ការគ្រប់គ្រងហិរញ្ញវត្ថុ សេវាកម្មកិច្ចការរដ្ឋាភិបាល និងសេវាកម្មទេសចរណ៍របស់ក្រុមហ៊ុន United Pacific Real Estate ។ សេវាកម្មកិច្ចការរដ្ឋាភិបាល និងសេវាកម្មទេសចរណ៍នឹងក្លាយជាចំណុចដែលអាចផ្តល់អត្ថប្រយោជន៍បន្ថែមដល់អតិថិជនរបស់ក្រុមហ៊ុន។ លោក Yang Qinmin បានលើកឡើងថា ការរីកចម្រើននៃក្រុមហ៊ុនមួយ គឺតែងតែពឹងផ្អែកលើភាពស្មោះត្រង់ ជំនាញ ការច្នៃប្រឌិត និងវិជ្ជាជីវៈរបស់បុគ្គលិកទាំងមូល និងជាកត្ដាដែលសម្រេចបាននូវ ភាពឈ្នះឈ្នះរវាងក្រុមហ៊ុន និងដៃគូអតិថិជន។
ជាចុងក្រោយ អគ្គនាយកលោក Yang Zongheng ប្រធានក្រុមហ៊ុន United Pacific Real Estate បានធ្វើសេចក្តីសង្ខេបអំពីជំហាននៅឆ្នាំ 2021 ហើយបានធ្វើការរំពឹងទុក និងផែនការសម្រាប់គោលដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុននាពេលអនាគត។ លោកបានពិនិត្យដំណើរការនៃឆ្នាំ 2021កន្លងមក ការរីកដុះដាលយ៉ាងឆាប់រហ័សរបស់ក្រុមការងារ និងដំណើរការនៃការចាប់កំណើតរបស់ United Pacific Real Estate រហូតមកដល់បច្ចុប្បន្ន។ លោកបានធ្វើការពង្រាយ និងរៀបចំផែនការសម្រាប់ United Pacific Real Estate ក្នុងរយៈពេល 3-5 ឆ្នាំខាងមុខ ហើយបានដាក់ចេញនូវគោលដៅជាក់លាក់សម្រាប់ការអភិវឌ្ឍន៍របស់ខ្លួននៅឆ្នាំ 2022៖ ដែលរួមមានទីស្នាក់ការកណ្តាលជាក់លាក់មួយ និងសាខាចំនួន 8 ដែលមានទំហំក្រុមការងារមានចំនួន 200 នាក់ បង្កើតជាវេទិកាមួយដែលអនុញ្ញាតឱ្យបុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុនបង្ហាញទេពកោសល្យរបស់ពួកគេ និងជាទីសម្រេចក្ដីសុបិន្ដរបស់ពួកគេ។
អ្នកចូលរួមជាង 100 នាក់នៅក្នុងកិច្ចប្រជុំសរុបលទ្ធផលប្រចាំនេះបានធ្វើជាសាក្សីនៃការចាប់កំណើតរបស់ក្រុមហ៊ុនUnited Pacific Real Estate ។ នៅក្នុងកិច្ចប្រជុំបូកសរុបនេះ អ្នកគ្រប់គ្រងទូទៅ និងប្រធានក្រុមនៃសាខានីមួយៗបានធ្វើសេចក្តីសង្ខេប និងរបាយការណ៍ស្តីពីការងារក្នុងឆ្នាំ 2021 និងផែនការនៅឆ្នាំ 2022 ផងដែរ ។ជាចុងបញ្ចប់នៃកិច្ចប្រជុំសង្ខេបនេះ បុគ្គលិក 27 នាក់ដែលមានស្នាដៃក្នុងឆ្នាំ 2021 ត្រូវបានផ្ដល់ជូននូវលិខិតសរសើរ និងពានរង្វាន់លើកទឹកចិត្ត និងថតរូបជាក្រុមទុកជាអនុស្សាវរីយ៍។
ស្ថាបនិកស្នូលទាំងបួននៃ United Pacific Real Estate បានរួមគ្នាលើកឡើងថា United Pacific Real Estate នឹងបន្តផ្តោតលើវិជ្ជាជីវៈ បម្រើអតិថិជនដោយការយកចិត្តទុកចិត្ត ចាប់ផ្តើមពីប្រទេសកម្ពុជា បញ្ចេញពន្លឺទៅកាន់ទូទាំងពិភពលោក និងខិតខំអភិវឌ្ឍន៍ខ្លួនដើម្បីក្លាយជាវេទិកាគ្រប់គ្រងលើវិស័យវិនិយោគឈានមុខគេរបស់ពិភពលោក។
អតីតកាលរបស់ United Pacific Real Estate គ្រាន់តែជាទំព័រអារម្ភកថា ហើយសាច់រឿងពិតរបស់ United Pacific Real Estate ទើបតែចាប់ផ្តើម...