នារីម្នាក់ និយាយទូរសព្ទបណ្ដើរ យំបណ្ដើរ រួចក៏លោតពីលើស្ពានអាកាសស្ទឹងមានជ័យ បញ្ចប់ជីវិត
រាជធានីភ្នំពេញ ៖ នារីម្នាក់ មិនដឹងខូចចិត្តរឿងអ្វី និយាយទូរសព្ទបណ្ដើរ យំបណ្ដើរ រួចក៏សម្រេចចិត្តធ្វើអត្តឃាតលោតពីលើស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រូពេទ្យ យកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅលើស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ ២១៧ ក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា គេបានឃើញនារីម្នាក់ កាន់ទូរសព្ទដៃកំពុងតែនិយាយបណ្តើរ យំបណ្ដើរ ស្រាប់តែមួយសន្ទុះធំ នាងក៏បានដាច់ចិត្តធ្វើអត្តឃាតលោតពីលើស្ពានអាកាសស្ទឹងមានជ័យ ចុះមកក្រោម បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានមិត្តប្រុសរបស់នាងមកដល់ ហៅរថយន្តសាមុយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះបន្ទាន់ ៕