រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ខណៈដែលបុរសម្នាក់ ត្រូវបានគូកន ដែលជាភាគីម្ខាងទៀត កាប់២កាំបិតលើខ្នង រងរបួសធ្ងន់ធ្ងរ ផ្តើមចេញពីរឿងជំពាក់លុយ ១ម៉ឺនរៀលសោះ ។
ករណីហិង្សារកាប់ប្រហារនេះ បានកើតឡើងនៅម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងនោះ បើតាមសម្តីរបស់ជនរងគ្រោះ បានប្រាប់អ្នកសារព័ត៌មានថា គាត់បានជំពាក់លុយគេ១ម៉ឺនរៀល មិនទាន់បានសងនៅឡើយ ម្យ៉ាងក៏ជាមនុស្សធ្លាប់ស្គាល់គ្នាទៀត ស្រាប់តែពេលកើតហេតុ ភាគីនោះ បានយកកាំបិត មកកាប់លើគាត់ជាច្រើនកាំបិត តែត្រូវចំ ២កាំបិតលើខ្នង បណ្តាលឲ្យរបួសធ្ងន់តែម្តង ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍ ហើយជនរងគ្រោះក៏ត្រូវបាន ម៉ូតូកង់បីឥណ្ឌាផ្សេងទៀត ជួយបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកច្បារអំពៅ ប៉ុន្តែពេទ្យមិនព្រមទទួលរហូតជិត២ម៉ោង ទើបសមត្ថកិច្ចសុំឲ្យពេទ្យ ទទួលចូលទៅសង្គ្រោះបន្ទាន់ ខណៈដែលជនបង្ក សមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់ ៕