ក្រុមអ្នកបើកបររថយន្តក្រុមហ៊ុនដឹកជញ្ជូនឥទ្រ្ទីស នាំគ្នាតវាបិទផ្លូវចូលជញ្ជីងថ្លឹងរថយន្ត ដោយសំអាងថា មន្ត្រីក្រុមការងារជញ្ជីងបានឃឹបឃឹតគ្នាជាប្រព័ន្ធ
សន្តិសុខសង្គម
251

បន្ទាយមានជ័យ៖ ក្រុមអ្នកបើកបររថយន្តក្រុមហ៊ុនដឹកជញ្ជូនឥទ្រ្ទីស ដែលនាំគ្នាតវាបិទផ្លូវចូលជញ្ជីងថ្លឹងរថយន្ត ព្រោះដឹកលើសជាង៥តោនល្មើសនិងច្បាប់កំណត់ ធ្វើការតវ៉ានៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៥ ផ្លូវចូលជញ្ចីងថ្លឹងរថយន្តកូនដំរី ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

ក្នុងនោះ អ្នកបរនិងព្រូរថយន្តក្រុមហ៊ុនដឹកជញ្ជូនឥទ្រី្ទសបានប្រាប់ថា៖ មូលហេតុដែលពួកគាត់ នាំគ្នាធ្វើការតវ៉ាយករថយន្តបិទផ្លូវចូលជញ្ជីងថ្លឹងរថយន្តកូនដំរី នេះព្រោះតែមន្ត្រីក្រុមការងារជញ្ជីងបានឃឹបឃឹតគ្នាជាប្រព័ន្ធ ព្រោះថារថយន្តដឹកទំនិញចេញពីក្រុមហ៊ុន ត្រូវបានថ្លឹងគឺគ្រប់ទម្ងន់កំណត់របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន។

ក្រុមអ្នកបើកររថយន្តព្រូបានបញ្ជាក់ថា៖ នៅពេលចូលថ្លឹងរថយន្តនៅជញ្ជីងកូនដំរីខេត្តបន្ទាយមានជ័យពេលឡើងថ្លឹងរថយន្តចោទថាដឹកលើសទម្ងន់ជាង៤៥តោន ពោលគឺលើសជាង៥តោន ហើយទាំងពោលពាក្យដឹកលើសរហូត ដែលប្រើពាក្យខុសពីជញ្ជីងតាមដងផ្លូវដ៍ទៃទៀតថាអោយដឹកលើសតែម្តងទេ សុំអោយក្រសួងជំនាញត្រូវមានវិធានការក្រុមការងារជញ្ចីងថ្លឹងរថយន្តកូនដំរី។

លោក សុខ ចាន់ថា ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា៖ មូលហេតុដែលមន្ត្រីជំនាញជញ្ជីងថ្លឹងរថយន្តកូនដំរី ឃាត់រថយន្តក្រុមហ៊ុនដឹកជញ្ជូនឥទ្រ្ទីស ដែលរថយន្តធុន NISSAN DIESEL.V1 ពាក់ស្លាកលេខ បាត់ដំបង 3A-1526 បានដឹកលើសទម្ងន់ ៤៥,០២០ គីឡូក្រាមលើស៥តោន២០គីឡូក្រាម ដែលច្បាប់អនុញ្ញាតិ ដឹកត្រឹមតែ៤០តោនប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា៖ មូលហេតុដោយអ្នកបើកបរ និងព្រូរថយន្តក្រុមហ៊ុនដឹកជញ្ជូនឥទ្ទ្រីស បើកបរមិនគោរពទៅតាមស្លាក សញ្ញាកំណត់ល្បឿន5KM/h នៅក្នុងស្ថាននីយ៍ថ្លឹងរថយន្តអ្នកបើកបរ មិនសហការជាមួយមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ ក្នុងការផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធផ្សេងៗ ក្រុមហ៊ុនដឹកជញ្ជូនឥទ្ទី្រស មិនអនុវត្តតាមតារាងកម្រិតទម្ងន់អតិបរិមានិងកម្រិតអនុគ្រោះមិនលើស៥% តាមនប្រភេទរថយន្តទេ៕ ដោយ៖ចន្ត្រា


Telegram