រយៈពេល២ថ្ងៃ ខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជិត១០ខ្នង
សន្តិសុខសង្គម
168

បន្ទាយមានជ័យ៖ រយៈពេល២ថ្ងៃ ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋជិត១០ខ្នងប៉ះពាល់៣ ស្រុក/ក្រុង ក្នុងនោះកាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ប៉ះពាល់ ២ស្រុក ភូមិ.ឃុំគោកឋិន ស្រុកថ្មពួក ចំនួន៧ខ្នង បណ្តាលប៉ើងដំបូល និងរងការខូចខាតធ្ងន់២ខ្នង និងរលំមាន១ខ្នង បាក់សង្កត់គោយន្តកន្ត្រៃ១គ្រឿង បណ្តាលខូចនិងជម្រុកស្រូវ២ខ្នង និងភូមិ.ឃុំសឹង្ហ ស្រុកអូរជ្រៅ ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បំផ្លាញផ្ទះ ១ខ្នងបណ្តាលឲ្យប៉ើងដំបូល។

លុះនៅវេលាម៉ោង៤និង៤០នាទីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ មានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បណ្តាលបំផ្លាញរោងមាន់១ខ្នង ទំហំ៧ម៉ែត្រx៥ម៉ែត្រ ឈើប្រក់ស័ង្កសី បណ្តាលប៉ើងដំបូលដែលស្ថិតភូមិគោកលៀប សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។

 ក្រោយពេលប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលខូចខាតផ្ទះសម្បែងបណ្តាលរលំនិងប៉ើងដំបូលជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអោយកម្លាំងនគរបាលមូលដ្ឋានចុះជួយអន្តរាគមន៍ជួសជុលផ្ទះសម្បែងជូនប្រជាពលរដ្ឋ៕ ដោយ៖ចន្ត្រា


Telegram