របាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កសិករដែលមានឈ្មោះថា ប៉ាន់ គឹមហ៊ាន បច្ចុប្បន្នគាត់រស់នៅក្នុងភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឲ្យដឹងថា ការចិញ្ចឹមមាន់ និងភ្ញាស់មាន់ បានជួយកែប្រែជីវភាពរបស់គាត់ឲ្យបានធូធារ ចម្រុងចម្រើនជាងមុន តាមរយៈចូលជាសមាជិកក្នុងគម្រោងស្តីពី "ចង្វាក់ផលិតកម្មមាន់ស្រុក" ដែលគម្រោងនេះសហការអនុវត្តជាមួយមន្ទីរកសិកម្ម រុក្ខាប្រមា ញ់ និងនេសាទខេត្ត ក្រោមការគាំទ្រហិរញ្ញវត្ថុពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា IFAD។
ត្រឹមត្រីមាសទី១ នេះគាត់អាចរកចំណូលបាន ៨ ៤០០ ០០០រៀល ពីការលក់មាន់សាច់។ បច្ចុប្បន្ន កសិកររូបនេះនៅសល់កូនមាន់ជំទង់ ១៧០ក្បាល មេ-បាពូជ១៧០ ក្បាល និងស៊ុតកំពុងភ្ញាស់ក្នុងទូ ៥០០ គ្រាប់ទៀតទុកត្រៀមចិញ្ចឹមនៅវគ្គបន្ត។ គាត់បានប្រើប្រាស់ប្រាក់ចំណូលនេះយកទៅពង្រីកអាជីវកម្ម ចិញ្ចឹមមាន់យកស៊ុត ភ្ញាស់យកកូនលក់ចែកចាយជូនសមាជិកក្នុងគម្រោង និងធ្វើទ្រុងចិញ្ចឹមមាន់សាច់បន្ថែម។ ដោយសារចំណូលនេះ ធ្វើឲ្យជីវ ភាពគ្រួសារមានការរីកចម្រើន ធានាបានរាល់ការចំណាយសម្រាប់សកម្មភាពផ្សេងៗក្នុងសង្គម កូនៗមានមធ្យោបាយទៅសាលា រៀនសូត្របានខ្ពង់ខ្ពស់ និងមានសមត្ថភាពជួយមើលការខុស ត្រូវអាជីវកម្មរបស់ឱពុកបានទៀតផង "ប្រទេសមានសុខសន្តិភាព គ្រួសារមានសុភមង្គល" នេះគឺជាក្តីប្រាថ្នារបស់រាជរដ្ឋាភិបាល។
លោក ប៉ាន់ គីមហ៊ាន បានក្លាយជាកសិករគំរូ និងគ្រូបង្គោ ល ដែលមានចំណេះដឹងបច្ចេកទេសភ្ញាស់ស៊ុតមាន់ និងចិញ្ចឹមមាន់ច្បាស់លាស់ និងចេះធ្វើទំនាក់ទំនងទីផ្សារ ក្លាយទៅជាកសិ-ពាណិជ្ជករ៕