ស្រេចតែមិនខ្វល់!!! នាំគ្នាពពាក់ពពូនលេងល្បែងស៊ីសងខុសច្បាប់ មានអីប៉ូលិសចុះចាប់ប្រមូលតើសមុខទេ???
សន្តិសុខសង្គម
448

ខេត្តឧត្តរមានជ័យ៖ ករណីសមត្ថកិច្ចចុះបង្ក្រាបទីតាំងលេងល្បែ.ងស៊ីសងខុសច្បាប់(លេងបៀ និងខ្លាឃ្លោក) ចំនួន២ទីតាំង ដោយឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន១០នាក់ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យកាលពីថ្ងៃទី០១ខែមីនាឆ្នាំ២០១២កន្លងមកនេះ ដោយគ្រាន់តែឱ្យធ្វើកិច្ចសន្យាបញ្ឈប់រាល់ការលេងល្បែ.ងស៊ីសងគ្រប់ប្រភេទ ចាប់ពីពេលនេះទៅ និងអោយគោរពតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ៕

ប្រភពព័ត៍មានថាចំនួន២ទីតាំងខាងលើនេះមានទីតាំងទី១- នៅភូមិជប់គគីខាងលិច ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ឃាត់ខ្លួនអ្នកលេងល្បែ.ងស៊ីសងខុសច្បាប់ (លេងបៀ) ចំនួន៤នាក់ រួមមាន ១-ឈ្មោះ សួន មុំ ភេទស្រី អាយុ៣៦ឆ្នាំ ២-ឈ្មោះ ឡេង គិមលី ភេទស្រី អាយុ២៣ឆ្នាំ ៣-ឈ្មោះសាវឿន សាលឿ ភេទស្រី អាយុ៣២ឆ្នាំ និង៤-ឈ្មោះ ភួន ធាភេទស្រី អាយុ៥២ឆ្នាំ ទាំងអស់គ្នារស់នៅភូមិឃុំកើតហេតុខាងលើ ។ ដោយឡែកវត្ថុតាងដកហូតបានរួមមាន បៀចំនួន២ហ៊ូ កម្រាលចំនួន២ និងប្រាក់ចំនួន៣៨០០០រៀល ។

ទីតាំងទី ២ ស្ថិតនៅភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយយអំពិល ខេត្តឧត្ដរមានជ័យ ឃាត់ខ្លួនអ្នកលេងល្បែ.ងស៊ីសងខុសច្បាប់ (លេងខ្លាឃ្លោក) ចំនួន៦នាក់ រួមមាន ទី១-ឈ្មោះ ទុំ កែវ ភេទស្រី អាយុ៥៣ឆ្នាំ ទី២-ឈ្មោះ រៀត រ៉ុញ ភេទប្រុស អាយុ៣២ឆ្នាំ ទី៣-ឈ្មោះខេម ណូ ភេទស្រី អាយុ៥១ឆ្នាំ ទី៤-ឈ្មោះ លឿង រៀប ភេទស្រី អាយុ៤៦ឆ្នាំ ទី៥-ឈ្មោះណូ នួត ភេទប្រុស អាយុ៥៨ឆ្នាំ និងទី៦-ឈ្មោះអុល សារីម ភេទប្រុស អាយុ៥២ឆ្នាំ អ្នកទាំងអស់គ្នារស់នៅភូមិឃុំកើតហេតុខាងលើ ។ ដោយឡែក វត្ថុតាងដកហូតបាន រួមមាន គ្រាប់ខ្លាឃ្លោកចំនួន៦គ្រាប់ កម្រាលចំនួន១ គម្របសម្រាប់ក្រឡុកចំនួន១ និងប្រាក់ចំនួន១២០០០រៀល។

បើតាមសេចក្តីរាយការណ៍មកថាក្រោយពេលឃាត់ខ្លួនមនុស្សប្រុសស្រីខាងលើ កម្លាំងជំនាញបានធ្វើការអប់រំ និងណែនាំដល់ម្ចាស់ផ្ទះនៅនឹងកន្លែងកើតហេតុ ដោយឱ្យធ្វើកិច្ចសន្យាបញ្ឈប់រាល់ការលេងល្បែ.ងស៊ីសងគ្រប់ប្រភេទ ចាប់ពីពេលនេះទៅ និងអោយគោរពតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ៕


Telegram