បើកម៉ូតូកង់បីវ៉ាជែង ទៅបុកជាមួយរថយន្តស៊ីណា ស្លា.ប់ភ្លាមៗមួយរំពេចលើផ្លូវជាតិលេខ៤
សន្តិសុខសង្គម
197

ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូកង់បីបើកវ៉ាជែង ទៅបុកជាមួយរថយន្តម៉ាក TOYOTA SIENNA ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ដែលជាអ្នកបើកបរម៉ូតូកកង់បីនោះ ស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង២ និង៥៥នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១១-២១២ នៅក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមប្រភពពីលោក វរៈសេនីយ៍ហ៊ួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង រវាងម៉ូតូកង់បី ០១គ្រឿងម៉ាក LONCIN ពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ 1F-8037 បើកបរដោយឈ្មោះ ស៊ីម សាឡន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ពីខេត្តព្រះសីហនុឆ្ពោះទៅ រាជធានីភ្នំពេញ បើកបរដោយឈ្មោះ ស៊ីម សាឡន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ លុះមកដល់ចំណុចខាងលើ បានបើកម៉ូតូវ៉ាជែងមកខាងឆ្វេងដៃ បុករថយន្ត ០១គ្រឿងម៉ាក TOYOTA SIENNA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-3552 បើកបរដោយឈ្មោះ ឯម ចិត្រា ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិសឹង ឃុំសឹង ស្រុកសំរោង ខេត្តតាកែវ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗយ៉ាងរន្ធត់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្ត និងអ្នកបើកបរ និងម៉ូតូកង់បី ទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕



Telegram