រាជធានីភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វារ បាចុះបង្ក្រាបទីតាំងល្បែងជល់មាន់មួយកន្លែង និងបានឃាត់ខ្លួនអ្នកលេងជល់មាន់ចំនួន ៧នាក់ នៅត្រង់ចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកាលពីម្សិលមិញនេះថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ។
ប្រភពព័ត៍មានព័ត៍មានថាការបង្ក្រាបនេះ កម្លាំងគណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនអ្នកលេងជល់មាន់មានឈ្មោះ១. ហាម ហ៊ីម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ, ២.ឈ្មោះ រិន សារី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាងពិដាន ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិថ្មី សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ, ៣.ឈ្មោះ អាង អេ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ,៤.ឈ្មោះ គឹម.សឿន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរដាំបន្លែ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ, ៥.ឈ្មោះ ឡន និត ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរព្រូឡាន ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិសំរោង ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, ៦.ឈ្មោះ ភួង ផាត ភេទប្រុសអាយុ ៦០ឆ្នាំ មុខរបរបើកឡានអាបុល ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ, ៧.ឈ្មោះ ហាំង វុទ្ធី ភេទប្រុសអាយុ ៥២ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រួមជាមួយនឹងវត្ថុតាង៖ មាន់ជល់ ៥ក្បាល, ជញ្ជីងសម្រាប់ថ្លឹងមាន់ ១, ស្កុតរុំខ្នាយមាន់មួយចំនួន, កង់ ១គ្រឿង, Pass app ២គ្រឿង និងម៉ូតូ ១១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅការិយាល័យកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕