បន្ទាយមានជ័យ៖កម្លាំងនគបាលចេញល្បាតពេលយប់ប្រទៈឃើញក្មេងទំនើងក្រុមសង្ស័យឃាត់ខ្លួនប្រុស/ស្រី៤នាក់កាំបិតកាផ្គាក់១ត្រូវកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នៅតាមផ្លូវក្នុងភូមិសីលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
លោកវរៈសេនីយ៍ឯក សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានប្រាប់ថា៖ក្មេងទំនើង៤នាក់ដែលឃាត់ខ្លួនមាន១.ឈ្មោះ សំ ប៉ី ភេទប្រុសអាយុ១៦ឆ្នាំ ២.ឈ្មោះ គឹម លាង ភេទប្រុសអាយុ១៥ឆ្នាំ ៣.ឈ្មោះ ប៊ី សុខថៃ ភេទប្រុសអាយុ១៦ឆ្នាំ ៤.ឈ្មោះ ជា ធីម ភេទស្រីអាយុ១៦ឆ្នាំរស់នៅភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនក្មេងទំនើងគឺកម្លាំងអធិការដ្ឋាននគបាលស្រុកអូរជ្រៅ ចេញល្បាតពេលយប់ការពារសន្តិសុខនិងសណ្តាប់ធ្នាប់ដើម្បីភូមិ/ឃុំមានសុវត្តិភាពនិងណែនាំប្រជាពលរដ្ឋមិនអោយជួបជុំគ្នាផឹកស៊ីបង្ការទប់ស្កាត់កូវីដ១៩មិនអោយរាតត្បាតសហគមន៍ ហើយប្រទៈឃើញក្មេងទំនើងប្រុស/ស្រី១ក្រុមមានគ្នា៤នាក់សង្ស័យឃាត់សួរនាំមានកាំបិតកាផ្គាក់១ ហើយជាមុខសញ្ញាក្មេងទំនើងឃាត់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក។
លោកវរៈសេនីយ៍ឯក សេស វិបុល បានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនមកសាកសួរតាមចម្លើយសារសួរ ហើយណែនាំនិងធ្វើកិច្ចសន្យាអោយសាច់ញាតិមកទទួលយកទៅអប់រំបន្ត៕ដោយ៖ចន្ត្រា