រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧:៣០នាទីម្សិលមិញនេះ នគរបាលរដ្ឋបាលប៉ុស្តិ៍គោកឃ្លាង ខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនបុរសចំនួន០៣នាក់ ពាក់ព័ន្ធទៅនឹងករណីល្មើសវិធានការសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ដោយ នាំគ្នាជួបជុំហូបចុកផឹកស៊ី ដែលប្រព្រឹត្តឡើងនៅចំណុចក្នុងផ្សារបឹងបីតង ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។នេះបើតាមហ្វេសប៊ុកអធិការនគរបាលខណ្ឌសែនសុខបានបង្ហោះនៅថ្ងៃទី០៥ខែមេសា ឆ្នាំ២០២១នេះ។
សមត្ថកិច្ចបានបញ្ជាក់ថាបុរស៣នាក់ខាងលើមានចំនួន៣នាក់
១.ឈ្មោះ អូន រតនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ាស៉ីនក្នុងរោងចក្រ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង។
២.ឈ្មោះ ហូ រុនមុនី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៣.ឈ្មោះ ហេង សូវីត ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅ បន្ទប់ជួលគ្មានលេខ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជុំវិញករណីខាងលើលោកហួរ ម៉េងវ៉ាងអធិការនគរបាលខណ្ឌសែនសុខបានប្រាប់TVFBតាមរយៈទូរស័ព្ទនៅព្រឹកថ្ងៃទី០៥ខែមេសា ឆ្នាំ២០២១ដែរថាសមត្ថកិច្ចកំពុងកសាងសំនុំរឿងករណីខាងលើទៅសាលាដំបូងរាជធានីភ្នំពេញហើយ៕