រាជធានីភ្នំពេញ៖ យោងតាមការបង្ហោះនៅលើ page ផ្លូវការរបស់ព្រហ្មទណ្ឌកំរិតធ្ងន់នៃក្រសួងមហាផ្ទៃ បានផុសនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១ និង៤២នាទីរសៀលនេះ បញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការណ៏ជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងអង្គភាពការពារកុមារ(CPU) ធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អុន ភាមុន ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ នៅចំណុចវត្តជ្រោយអំពិល ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី រំលោភសម្លាប់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុច ដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ ។
-តាមចម្លើយជនសង្ស័យខាងលើបានសារភាពថា : នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភ ហេីយវាយសម្លាប់ជនរងគ្រោះឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ ១០ឆ្នាំ ជនជាតិខ្មែរ នៅចំណុចកន្លែងកេីតហេតុខាងលេី ដែលត្រូវជាជីដូនមួយសាច់ថ្លៃរបស់ខ្លួន ប្រាកដមែន ។
-មូលហេតុដែលខ្លួនវាយសម្លាប់ក្មេងរងគ្រោះខាងលើ: ដោយសារ ពីមុនមកក្រុមគ្រួសារក្មេងរងគ្រោះធ្លាប់មេីលងាយខ្លួនថាជាមនុស្សខ្ជិលគ្មានការងារធ្វេី ទេីបកេីតជាការគុំគួនក្នុងចិត្ត ។
រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខ្លួនក៏មានគម្រោងយកក្មេងរងគ្រោះទៅរំលោភ ហេីយនៅវេលា ម៉ោងប្រហែល ១៥ និង០០នាទី ខ្លួនបានដឹងថាក្មេងរងគ្រោះបានយកត្រីទៅព្រលែងក្នុងស្រះមុខវត្តជ្រោយអំពិល ទើបខ្លួនបានជិះម៉ូតូម៉ាក MSX ពណ៌សរ ស្លាកលេខ ភ្នំពេញ 1FJ 8384 ទៅយកក្មេងរងគ្រោះដោយលួងលោមក្មេងរងគ្រោះថាទៅទិញប្រហិតនៅម្តុំរោងចក្រថៃហ្គឺ ។ ក្រោយពីទិញប្រហិតរួច ខ្លួនបានជិះឌុបក្មេងរងគ្រោះ ទៅមុខបន្តទៀតដោយញាំប្រហិតនៅលេីម៉ូតូតែម្តងពេលកំពុងជិះម៉ូតូនោះ ក្មេងរងគ្រោះបានវាយក្បាលខ្លួន ចំនួន០២ដៃ ដែលបង្កអោយខ្លួនកាន់តែមានកំហឹង ។ បន្ទាប់មកខ្លួនបានជិះម៉ូតូទៅឈប់នៅកន្លែងកេីតខាងលើ ហើយខ្លួនបាននិយាយលួងលោមបញ្ចុះបញ្ចូលក្មេងរងគ្រោះឲ្យចុះទៅបេះក្រអៅឈូក ។ ពេលចូលទៅដល់កន្លែងស្ងាត់ ខ្លួនក៏ធ្វើសកម្មភាពស្រាតខោតែក្មេងរងគ្រោះប្រកែក ខ្លួនក៏វាយក្មេងរងគ្រោះចំនួន០២ដៃ ហេីយកាច់មែកឈេីទំហំប៉ុនក៏ដៃក្មេង វាយក្បាល ពីដងឈេី និងចាក់ត្រង់ពោះក្មេងរងគ្រោះបណ្តាលឲ្យស្លាប់ ទើបខ្លួនធ្វេីសកម្មភាពរំលោភម្តងទៀត តែដោយសារភ័យពេកមិនបានសម្រេចកាមនោះទេ ខ្លួនក៏គេចចេញពីកន្លែងកេីតហេតុមកសំងំក្នុងផ្ទះនៅក្រោយវត្តជ្រោយអំពិល ដូចជាគ្មានរឿងអ្វី ។
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿងតាមនីតិវិធី ៕