ខេត្តព្រះសីហនុ៖ រថយន្តធន់ធំមួយគ្រឿងបានបុកជាមួយនឹងម៉ូតូបណ្ដាលឱ្យមានអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅនៅលើកំណាត់ផ្លូវជាតិលេខ ៤ ស្ថិតនៅក្នុងចំណុចចំណតអូត្រាវ សង្កាត់លេខ១ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ដោយហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង ៩យប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។
សម្រាប់ករណីគ្រោះថ្នាក់ចរាចរណ៍នេះបើយោងតាមប្រភពពីកន្លែងកើតហេតុបានបញ្ជាក់មកកាន់ភ្នាក់ងារសារព័ត៌មាន ឲ្យបានដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើងដោយសារតែម៉ូតូមួយគ្រឿងម៉ាក Honda Dream ០២០បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះទំនងជាស្រវឹងជោកជាំបានធ្វើការបើកឆ្លងផ្លូវទៅម្ខាងក្នុងទិសដៅចេញពីក្រុងព្រះសីហនុសំដៅទៅទិសដៅព្រៃនប់ ស្រាប់តែមកដល់កន្លែងកើតហេតុ ខណៈពេលដែលម៉ូតូបានឡើងទៅដើរលើផ្លូវប្រកាន់ខាងស្ដាំពេលនោះផងដែរមានរថយន្តកុងតឺន័រមួយគ្រឿងដែលពាក់ស្លាកលេខកន្ទុយសណ្ដោង ភ្នំពេញ 4A-1543 បានវ៉ាក់អឺជាន់ហ្វ្រាំងមិនទាន់បានបុកជាមួយនឹងម៉ូតូអូសចំងាយប្រហែលជា២០ម៉ែត្រ បែកផ្កាភ្លើងបណ្ដាលឱ្យឆាប់ឆេះរថយន្តជាមួយនឹងម៉ូតូក្នុងស្ថានភាពអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅបានលេបត្របាក់យកក្បាលរថយន្តនិងម៉ូតូមួយគ្រឿងឆេះអស់សល់តែគ្រោងដែកតែប៉ុណ្ណោះ។ ចំណែកឯម្ចាស់ម៉ូតូរងរបួសស្រាលបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយពេលកើតហេតុចំណែកឯម្ចាស់រថយន្តកុងតឺន័របាទរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុបាត់ទៅ។
ក្រោយពេលកើតហេតុកម្លាំងនគរបាលពន្លត់អគ្គីភ័យបានប្រើប្រាស់ទឹកចំនួន ៣ រថយន្តដើម្បីធ្វើការពន្លត់ករណីអគ្គិភ័យខាងលើបានទាំងស្រុងនៅវេលាម៉ោង ៩:៣០នាទីយប់និងថ្ងៃដ៏ដែរ។ ចំណែកឯវត្ថុតាងទាំងសង្ខាងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍បានធ្វើការវាស់វែងព្រមទាំងស្ទូចលើកយកទៅរក្សាទុកនៅការិយាល័យនគរបាកចរាចរណ៍រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។