ជនបរទេសម្នាក់ ត្រូវជនមិនស្គាល់មុខកាប់ស្ទើរដាច់ដៃចេញពីគ្នា ខណៈកំពុងដើរតាមផ្លូវមិនដឹងខ្លួន
រាជធានីភ្នំពេញ៖ ជនបរទេសម្នាក់ ត្រូវបានជនដៃដល់មួយក្រុមទៀត ដែលមានគ្នា៣នាក់ ជិះកង់មកកាប់ជាច្រើនកាំបិត កាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅផ្លូវ១៩ កែងនិងផ្លូវ១៥៤ ក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយរត់គេចខ្លួនបាត់ ដោយមិនទាន់ដឹងថាជារឿងអ្វីនៅឡើយ ។
បើតាមប្រភពព៏ត៌មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនបរទេសដែលជាជនរងគ្រោះ បានដើរតាមផ្លូវ តែម្នាក់ឯង ស្រាប់តែឃើញជនដៃដល់មួយក្រុម មានគ្នា៣នាក់ មិនស្គាល់អត្តសញ្ញាណជិះកង់មកកាប់ជនបរទេសនេះ ស្ទើរដាច់ដៃចេញពីគ្នា សល់សាច់តឹកឡឹក ហូរឈាមដាប រងរបួសធ្ងន់ ត្រូវបានសុំត្ថកិច្ចដែលចុះមកពិនិត្យនៅទីតាំងកើតហេតុ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ។
ចំណែកជនដៃដល់ ពេលសមត្ថកិច្ចទៅដល់ គឺបានរត់អស់ទៅហើយ ៕