ក្ដីប្រាថ្នា និង វត្ថុបំណង របស់អ្នកបើកបរគ្រប់រូបនោះគឺ ទទួលបាននូវរថយន្តមួយគ្រឿងដែលពោរពេញទៅដោយ សមត្ថភាព ផាសុកភាព ប្រណិតភាព សុវត្ថិភាព និង ជួយបង្កើនសេដ្ឋកិច្ចគ្រួសារ ដើម្បីប្រាកដថាការធ្វើដំណើរទៅគ្រប់ទឹសទី គ្រប់កាលៈទេសៈ ជាមួយមនុស្ស ជាទីស្រលាញ់របស់ខ្លួន ប្រកបទៅដោយទំនុកចិត្ត និង ស្នាមញញឹម ដែលជាឧត្ដមភាពសម្រាប់គ្រួសារនីមួយៗ។
យ៉ាងណាម៉ិញ ក្ដីប្រាថ្នា និង វត្ថុបំណង ខាងលើនេះត្រូវបាន ISUZU កំណត់យកជាគោលដៅដ៏អាទិភាពបំផុតក្នុងការ សិក្សា ស្រាវជ្រាវ អភិវឌ្ឍន៍ និង សម្រេចបាននូវរថយន្ត SUV លក្ខណៈគ្រួសារ 7 កៅអី ដ៏ល្អឥតខ្ចោះនោះគឺ The All NEW ISUZU MU-X ម៉ូដែលឆ្នាំ 2024។
ស្វាគមន៍ការមកដល់នៃកំពូលរថយន្ត SUV ដ៏មានគុណភាពរបស់ប្រទេសជប៉ុន និង មានប្រជាប្រិយភាពបំផុតប្រចាំ ព្រះរាជាណាចក្រថៃឡង់ ដែលឥឡូវនេះបានមកដល់ព្រះរាជាណាចក្រកម្ពុជាយើងហើយ នោះគឺរថយន្ត ISUZU MU-X ម៉ូដែលឆ្នាំ 2024 ដែលជាជំនាន់ថ្មីទី 2 នៃការផ្លាស់ប្ដូរទាំងស្រុងនៃ រូបរាង ក៏ដូចជាបច្ចេកវិទ្យាថ្មីៗចុងក្រោយរបស់ ISUZU។ អ្វីដែលកាន់តែពិសេសនោះ ជាមួយការបំពាក់កញ្ចប់ពិសេសនៃការរចនាចេញពីរោងចក្រដោយផ្ទាល់ “MAGNETITE EDITION” បានធ្វើអោយរូបរាងនៃផ្នែកខាងក្រៅរបស់ MU-X 2024 កាន់តែមានភាពទាក់ទាញ ពោរពេញទៅដោយអំណាច និង កាន់តែឆើតឆាយ ចំណែកឯ ផ្ទៃខាងក្នុងនៃកាប៊ីនរថយន្តវិញ ក៏កាន់តែស្រស់ស្អាត ប្រណិតភាព និង ប្រកបទៅដោយភាពថ្លៃថ្នូរ។
ផ្នែកខាងមុខ
ISUZU MU-X ម៉ូដែល 2024 “MAGNETITE EDITION” រចនាម៉ូដនៃផ្នែកខាងមុខរថយន្តកាន់តែស្វាហាប់ដែលបំផុសឡើងនូវ ប៉ាណាចម្រឹងខ្យល់មុខ (Front Grill) ប្រភេទសំបុកឃ្មុំពណ៌ខ្មៅរលោង (Black Piano) ហ៊ុមព័ទ្ធទៅដោយក្រូម៉េអ៊ីណុក និង ស៊ុមពណ៌ប្រផេះ បែបនេះធ្វើអោយផ្ទៃនៃផ្នែកខាងមុខកាន់តែបង្ហាញនូវភាពទាក់ទាញក្រសែភ្នែកមនុស្សគ្រប់វ័យ។
របារពីរបន្ទះពណ៌ប្លាទីន នៅចំកណ្តាលនៃប៉ាណាមុខមានសណ្ឋានដូចដងព្រួញ រួមជាមួយអំពូលលម្អរពេលថ្ងៃ (DRL) ប្រភេទ LED រចនាម៉ូដស្រួចដូចជាផ្លែព្រួញ ទាំងនេះតំណាងឲភាពស្វាហាប់ រហ័សរហួន និង ល្បឿនដូចផ្លេកបន្ទោល។
ផ្នែកចំហៀង
ដងខ្លួនខ្ពស់ស្រឡះល្អ ឈរនៅលើថាសកង់រចនាម៉ូដថ្មីទំហំ 20 អ៊ិញ ប្រភេទអាលុយមីញ៉ូម (Dynamic Rotor Blade) ផ្ដល់ជូនទាំងភាពស្រស់ស្អាត សមត្ថភាពរត់ល្បឿនលឿន ផ្ទុកទំងន់កាន់តែធ្ងន់ និង រក្សាតុល្យភាពនៃផាសុកភាពបានល្អឥតខ្ចោះ ជាងនេះទៅទៀតក៏បានបំពាក់នូវដុំហ្វ្រាំងប្រភេទ (Disc) ទំហំធំ មុខ/ក្រោយ ផ្ដល់នូវប្រសិទ្ធិភាពខ្ពស់ក្នុងការចាប់ហ្វ្រាំងបញ្ឈប់រថយន្តក្នុងរយៈចម្ងាយខ្លី។ កម្ពស់ខ្ពស់ផុតពីដី (230 mm) ងាយស្រួលក្នុងការធ្វើដំណើរទៅគ្រប់ស្ថានភាពផ្លូវ និង ចុះទឹកក្នុងកម្រិតសុវត្ថិភាពបានរហូតដល់ទៅ (800 mm)។
ផ្នែកខាងក្រោយ
កាន់តែស្រស់ស្អាត ទាក់ភ្នែកជាមួយការរចនាស៊ុមចង្កៀងស្តុបក្រោយពណ៌ខ្មៅដាប់អក្សរផុស (Mu-X) តំណាងឲអត្តសញ្ញាណនៃរថយន្ត។ រឹតតែអស្ចារ្យជាងនេះទៅទៀត ទ្វារក្រោយត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាថ្មី (Step Sensors) ដោយគ្រាន់តែដើរចូលទៅជិត និង ថយចេញបន្តិច ជាសញ្ញានៃការបញ្ជារទ្វារក្រោយអោយដំណើរការ បើក/បិទ ដោយស្វ័យប្រវត្តិ។
ផ្នែកខាងក្នុង
ចំណុចដំបូងគេបង្អស់ដែលធ្វើអោយមនុស្សទូរទៅទទួលបាននូវអារម្មណ៍ ស្រស់ស្រាយ រឺ អាប់អួរ នោះគឺការប្រើប្រាស់ពណ៌។ ចំពោះ MU-X ម៉ូដែល 2024 “MAGNETITE EDITION” បានធ្វើការច្នៃពណ៌ដ៏ពិសេសមួយនៃផ្ទៃផ្នែកខាងក្នុងដែលអោយឈ្មោះថា Macchiato Brown (ការរួមបញ្ចូលគ្នានៃពណ៌សូកូឡា និង ពណ៌ត្នោត) ដែលពណ៌ទាំងអស់នេះត្រូវបានបំផុសឡើងទៅលើបរិក្ខាដែលផលិតឡើងអំពីស្បែកល្អប្រណិតដេរដោយអំបោះថ្នេរដៃ ដែលមានដូចជាៈ
- កៅអីគ្រប់ជួរ
- ធ្នាក់ដៃគ្រប់ទីតាំង
- តាបឡូ (Dashboard)
- ស្នូកកណ្ដាលនៃទីតាំងចង្កឹះលេខ (Central Console)
Macchiato Brown មិនត្រឹមតែផ្ដល់នូវសោភណ្ឌភាពស្រស់ស្អាតបែបថ្លៃថ្នូរនោះទេ ថែមទាំងមានភាពងាយស្រួលក្នុងការសម្អាតថែមទៀតផង។
ផ្ទៃនៃកាប៊ីនរថយន្តត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ក្នុងការផ្ដល់ជូននូវភាពធំទូលាយ ស្រឡះល្អគ្រប់ទីតាំងកៅអីអ្នកដំណើរ។
- កៅអីផ្នែកខាងមុខ រចនាឡើងជាទម្រង់អក្សរ S ធំទូលាយ ជួយទ្រទ្រង់ក្ដោបដងខ្លួនអ្នកបើកបរ និង អ្នកដំណើរបានល្អ កាត់បន្ថយភាពតានតឹងពីការចុកចង្កេះ ខ្នង រហូតដល់ស្មា ពិសេសវាបានភ្ជាប់មុខងារ Anti Vibration reduction ដែលកាត់បន្ថយរំញ័រ ពីស្ថានភាពផ្លូវលំបាកនានាផងដែរ។
- ដៃចង្កូតរចនាពីស្បែកពិសេស មានសភាពទន់ល្មើយងាយស្រួលក្នុងការចាប់កាន់បញ្ជារ ប្រកបដោយទំនុកចិត្តខ្ពស់។
- ផ្ទៃខាងក្នុងនៃតាបឡូ បង្កប់ដោយកុងទ័ររចនាយ៉ាងស្រស់ស្អាត និង បំផុសអេក្រង់ពហុមុខងារ (Smart MID) បង្ហាញពត៌មានសំខាន់ៗ និង អាចធ្វើការកំណត់ រឺ បញ្ជារទៅលើមុខងារផ្សេងៗយ៉ាងសំបូរបែប។
- អេក្រង់កម្សាន្ត Touch Screen 9 អ៊ិញ បន្ថែមនូវភាពងាយស្រួល និង ទាន់សម័យជាមួយការភ្ជាប់ទំនាក់ទំនងទៅកាន់ Smart Phone របស់លោកអ្នកតាមរយៈ Bluetooth និង Wifi ដោយពុំចាំបាច់ប្រើខ្សែចម្លង។
- ទីតាំងអ្នកដំណើរនៃជួរទីពីរ មានភាពធំទូលាយល្អបំផុត ទាំងកន្លែងទម្រេតជើង ទំហំនៃកៅអី ជាពិសេសដំបូលផ្នែកខាងលើក៏មានភាពស្រលះល្អ និង បំពាក់នូវម៉ាស៊ីនត្រជាក់ចំពីលើអ្នកដំណើរតែម្ដង។ កៅអីស្បែកដ៏ទន់ល្មើយ ក៏អាចធ្វើការកាច់ទម្រេតដើម្បីសម្រាកបានរហូតដល់ទៅ150ដឺក្រេ។
- ទីតាំងអ្នកដំណើរនៃជួរទីបី ក៏មានភាពងាយស្រួល ស្រលះល្អ និង ទទួលបានផាសុកភាពដោយកៅអីក៏ត្រូវបានរចនាឡើងអោយមានភាពធំទូលាយ អាចបត់បែនទម្រេតបាន ពិសេសនោះគឺងាយស្រួលក្នុងការ ចេញ/ចូល ថែមទាំងបំពាក់ម៉ាស៊ីនត្រជាក់ដល់ទីតាំងខាងក្រោយនោះផងដែរ។
- AC Power socket 220V ឧបករណ៍ផ្គត់ផ្គង់ចរន្តអគ្គិសនីតង់ស្យុងខ្ពស់ សាកថ្មកុំព្យូទ័រ និងផ្សេងៗ។
សមត្ថភាពរបស់រថយន្ត (Performance & Riding Comfort)
ISUZU MU-X 2024 មួយនេះប្រើប្រាស់វិស្វកម្មជំនាន់ថ្មីចុងក្រោយក្នុងការផលិតតួរថយន្តដែលមានឈ្មោះថា ISUZU MYMMETRIC MOBILITY បានអភិវឌ្ឍន៍ គ្រោងឆ្អឹងរថយន្តអោយមានសមត្ថភាពដូចជាៈ
- កាប៊ីនរថយន្តមានភាពរឹងមាំខ្លាំង
- សាក់ស៊ីរថយន្តមានទំហំផ្ទៃមុខកាត់ធំ និង រឹងមាំជាងមុនរហូតដល់ទៅ 34%
ទាំងនេះធ្វើអោយតួរថយន្ត មានសភាពរឹងមាំ ស្វាហាប់ រហ័សរហួនក្នុងការបត់បែន ដែលវាបានផ្ដល់នូវលំនឹងល្អបំផុត ក្នុងការកាច់បត់ផ្លូវកោង ពិសេសពេលរថយន្តស្ថិតនៅលើល្បឿនលឿន ចំណែកឯសំលេង ព្រមទាំងរំញ័រ ដែលចូលកាន់ Insulation នៃកាប៊ីនរថយន្តក៏ត្រូវបានកាត់បន្ថយផងដែរ។
- ទីតាំងរបស់តួម៉ាស៊ីនត្រូវបានរៀបចំឡើងឲស្ថិតនៅចំណុចកណ្ដាលនៃភ្លៅរថយន្ត និង ដកឃ្លាចុះទៅក្រោមបន្តិច (weight distribution) បានធ្វើអោយកំលាំងច្បាមរបស់ កងនីមួយៗកាន់តែមាន ប្រសិទ្ធិភាពនៅលើស្ថានភាពផ្លូវរអិល ដែលធ្វើឲ្យរថយន្តមិនងាយក្រឡាប់។
- បូមផ្នែកខាងមុខប្រភេទ Independent Double Wishbone អភិវឌ្ឍន៍ថ្មីទៅលើដៃច្បាមទប់លំនឹង (Upper & Lower wishbone) ជាមួយដងរែកកាត់ផ្ដាច់លំយោល Stabilizer bar។
- បូមផ្នែកខាងក្រោយប្រភេទ 5-Links suspension ក៏ត្រូវបានអភិវឌ្ឍន៍ថ្មីទៅលើ ដៃឃ្លោងកាត់ផ្ដាច់ ចលនាអុក និង បោកផ្ទប់ ជាមួយដងរែកកាត់ផ្ដាច់លំយោល Stabilizer bar ផងដែរ។
ជាលទ្ធផល មិនថាស្ថិតក្នុងស្ថានភាពផ្លូវបែបណា អង្គុយនៅទីតាំងណា MU-X 2024 ផ្ដល់នូវលំនឹង និង កាត់បន្ថយ ភាពរលាក់បានល្អ គួរអោយកត់សំគាល់។
ម៉ាស៊ីន និង ប្រអប់លេខ (Engine & Powertrain)
- ម៉ាស៊ីនៈ MU-X 2024 បំពាក់ម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មី Ddi Blue power, 3.0L ផលិតកំលាំងរត់បាន 190 hp និង កំលាំងអូសទាញបានរហូតដល់ទៅ 450Nm ដែលនេះជាថាមពលដ៏ខ្លាំងក្លា អាចឆ្លើយតបនូវរាល់គ្រប់តំរូវការរបស់អ្នកបើកបរក្នុងការបញ្ជារថយន្តពោរពេញទៅដោយទំនុកចិត្ត និង ភាពរីករាយ (FUN and Confident to Drive)។
- Turbo: ជាជំនួយការដ៏ប៉ិនប្រសព្វរបស់ម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មីមួយនេះនោះគឺ Turbo ដែលដំណើរការស្វ័យប្រវត្តិ (VGS Turbo) វាមានភាពឆ្លាតវៃក្នុងការរុញច្រានម៉ាស៊ីនឲ្យ ផលិត និង បញ្ជូន កំលាំង ឲ្យឆ្លើយតបទៅតាមតំរូវការភ្លាមៗ របស់អ្នកបើកបរដោយពុំចាំបាច់រង់ចាំឡើយ។
- ប្រអប់លេខៈ ដៃគូររបស់ម៉ាស៊ីនដ៏ខ្លាំងក្លាមួយនេះគឺប្រអប់លេខស្វ័យប្រវត្តិដែលសម្រួលអោយ ការបើកបរកាន់តែមានភាពរលូនជាមួយបច្ចេកវិទ្យា REV Tronic mode ដែលជួយជំរុញកំលាំង បន្ថែមក្នុងការប្រើប្រាស់ លេខដៃ រឺ អូតូ ហើយវាក៏ជួយផ្ដល់នូវសុវត្ថិភាពពីការ ថែម រឺ ថយលេខ ខុសប្រក្រតីពីអ្នកបើកបរផងដែរ។
- 4WD Terrain Command: សម្រាប់ការប្រើប្រាស់ហ្វឹកហ្វឺន និង លុកលុយ នៅគ្រប់ស្ថានភាពផ្លូវ លែងជាកង្វល់ ទោះបីជាអ្នកមិនមែនជាអ្នកបើកបរអាជីពក៏ដោយ អ្នកអាចធ្វើការបញ្ជាររថយន្តបាន យ៉ាងងាយស្រួលជាទីបំផុត ដោយគ្រាន់តែប្រើម្រាមដៃចុចទៅលើប៊ូតុងស្វ័យប្រវត្តិតែប៉ុន្នោះ។
ប្រព័ន្ធសុវត្ថិភាព (Safety)
MU-X 2024 បានគិតគូរយ៉ាងហ្មត់ចតបំផុតក្នុងការការពារ និង បញ្ជៀសគ្រោះថ្នាក់ រាប់ចាប់តាំងពី ពេលចេញពីចំណត ពេលកំពុងបើកបរ រហូតដល់ការជួយបង្គ្រោះបឋម ក្នុងករណីដែលរថយន្តជួបឧបវហេតុដោយចៃដន្យណាមួយ។
- ប្រព័ន្ធសុវត្ថិភាពឆ្លាតវៃ Advance Driver Assist System (ADAS)
MU-X 2024 ប្រើប្រាស់ 3D Imaging Stereo Camera រួមជាមួយ Sensor 8 គ្រាប់មួយជុំរថយន្ត ព្រមទាំង Radar ទាំង 2 នៃផ្នែកខាងក្រោយ ដើរតួនាទីជាញ្ញាណពិសេស ឆ្លើយតបយ៉ាងរហ័សបំផុត ក្នុងការការពារ និង បញ្ជៀសគ្រោះថ្នាក់ស្ទើរគ្រប់ស្ថានភាពទាំងអស់ មិនថាពេលថ្ងៃ រឺ ពេលយប់ក៏ដោយដែលមានដូចជាៈ
- FCW, Forward Collision Warning (ផ្ដល់សញ្ញាគ្រោះថ្នាក់ផ្នែកខាងមុខដែលអាចនឹងកើតមានឡើង)
- AEB, Autonomous Emergency Brake (ចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ ដើម្បីបញ្ជៀសគ្រោះថ្នាក់)
- LDW, Lane Departure Warning (ផ្ដល់សញ្ញាគ្រោះថ្នាក់ពេលរថយន្តរេចង្កូតចាកគន្លងផ្លូវ)
- TA-AEB, Autonomous Emergency Braking (ផ្ដល់សញ្ញាគ្រោះថ្នាក់ និង ចាប់ហ្វ្រាំងពេលឆ្លងផ្លូវ)
- ACC, Adaptive Cruise Control (រក្សារគម្លាតសុវត្ថិភាពពីរថយន្តខាងមុខ និង ចាប់ហ្វ្រាំងស្វ័យប្រវត្តិ)
- BSM, Blind Spot Monitoring (ផ្ដល់សញ្ញាគ្រោះថ្នាក់ពីផ្នែកចំហៀង ពេលកំពុងបើកបរ)
- RCTA, Rear Cross Traffic Alert (ផ្ដល់សញ្ញាគ្រោះថ្នាក់ពីផ្នែកខាងក្រោយ ពេលចេញពីចំណត)
- MCB, Multi Collision Brake (បញ្ឈប់រថយន្តដោយស្វ័យប្រវត្តិ ក្រោយមានការប៉ះទង្គិច)
- PMM, Pedal Misapplication Mitigation (បន្ថយកំលាំងម៉ាស៊ីនភ្លាមៗ ពេលបាត់បង់ម្ចាស់ការ)
- AHB, Automatic High Beam (គ្រប់គ្រងប្រព័ន្ធភ្លើង ហ្វា និង កូដ ដោយស្វ័យប្រវត្តិ)
- MSL, Manual Speed Limiter (កំណត់ល្បឿនអតិបរមាក្នុងការបើកបរ)
• ប្រព័ន្ធហ្វាំងសុវត្ថិភាពសំខាន់ៗទាំង 10 មុខជំនួយឲ្យការបើកបរកាន់តែមានទំនុកចិត្តដែលមានដូចជាៈ
- ABS ប្រព័ន្ធហ្វ្រាំង បញ្ឈប់រថយន្តមិនអោយអូសកង់
- BA ប្រព័ន្ធហ្វ្រាំង បញ្ឈប់រថយន្តក្នុងរយៈចម្ងាយខ្លី រឺ ស្ថានភាពអាសន្ន
- EBD ប្រព័ន្ធហ្វ្រាំង បញ្ឈប់រថយន្តមិនអោយរអិលពេលដឹកធ្ងន់
- ESC ប្រព័ន្ធ ទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង
- TCS ប្រព័ន្ធ ទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវរអិល
- HDC ប្រព័ន្ធ អមហ្វ្រាំងស្វ័យប្រវត្តិ រក្សាលំនឹងរថយន្តពេលចុះចំណោត
- HSA ប្រព័ន្ធហ្វ្រាំង ស្វ័យប្រវត្តិ ជួយទប់រថយន្តមិនអោយរអិលថយក្រោយពេលឡើងចំណោត
- BOS ប្រព័ន្ធហ្វ្រាំង កាត់ផ្ដាច់កម្លាំងម៉ាស៊ីនដោយស្វ័យប្រវត្តិពេលអ្នកបើកបរបាត់បង់ម្ចាស់ការ
- TSC ប្រព័ន្ធ ទប់លំនឹងដោយស្វ័យប្រវត្តិ ពេលសណ្ដោង រឺ រថយន្តរងសម្ពាធខ្យល់បោកផ្ទប់
- EBS ប្រព័ន្ធប្រកាសភ្លើងអាសន្នសុំផ្លូវ ពេលអ្នកបើកបរបញ្ឈប់រថយន្តភ្លាមៗ
• ប្រព័ន្ធសុវត្ថិភាពកាត់បន្ថយសម្ពាធនៃការបោកផ្ទប់ដល់អ្នកដំណើរ ពេលរថយន្តត្រូវបានប៉ះទង្គិចដែលមានដូចជាៈ
- តួរថយន្តផ្គុំឡើងពីលោហៈធាតុរឹងមាំធ្វេរដងធៀបទៅនឹងរថយន្តដ៏ទៃ
- សាក់ស៊ីរថយន្តរឹងមាំ ពង្រីកមុខកាត់ធំជាងមុន34% និង ពង្រីករនូតធំជាងមុន 23%
ជួយកាត់បន្ថយសម្ពាធកុំអោយចូលទៅប៉ះពាក់ដល់អ្នកដំណើរនៅពេលរថយន្តមានការប៉ះទង្គិច
ជាងនេះទៅទៀត MU-X 2024 ទទួលបាននូវការធ្វើតេស្តសាកល្បងទៅលើប្រព័ន្ធសុវត្ថិភាពលើគ្រប់ផ្នែកទាំងអស់ ពីសមាគមន៍វាយតំលៃប្រព័ន្ធសុវត្ថិភាពប្រចាំអាស៊ីអាគ្នេយ៍នៅឯប្រទេស Australia ដែលហៅកាត់ថា “A-NCAP” ហើយលទ្ធផលទទួលបាននោះគឺ MU-X 2024 ជារថយន្តដែលផ្តល់នូវសុវត្ថិភាពខ្លាំងបំផុតរហូតទៅដល់ ផ្កាយ5។
បច្ចេកវិទ្យា និង ភាពងាយស្រួល (Innovation & Convenience)
MU-X 2024 ក៏បានបំពាក់មកជាមួយនូវបច្ចេកវិទ្យាទំនើបៗ រួមជាមួយភាពឆ្លាតវៃជាច្រើន ដែលជាជំនួយដល់ការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃមានដូចជាៈ
- Remote engine start: ប្រព័ន្ធបញ្ឆេះរថយន្តពីចម្ងាយ ដើម្បីរក្សាសីតុណ្ហភាពក្នុងកាប៊ីនរថយន្តឲ្យត្រជាក់ ។
- Electronic Parking Brake with Auto hold: ប្រព័ន្ធហ្វ្រាំងដៃអេឡិតត្រូនិក ជួយសម្រួលដល់ការបើកបរក្នុងទីក្រុង កាត់បន្ថយការជាន់ហ្វ្រាំង រឺ ដោះដូរលេខ។
- Walk away auto lock: ប្រព័ន្ធចាក់សោរទ្វារដោយស្វ័យប្រវត្តិពេលចាកចេញពីរថយន្ត
- IR Cut Windshield: កញ្ចក់ផ្ទៃខាងមុខភ្ជាប់មុខងារកាត់បន្ថយកាំរស្មី IR ពីព្រះអាទិត្យ
ទាំងនេះគឺត្រូវបានបំពាក់នៅលើកំពូលរថយន្ត SUV 7 កៅអី The All New ISUZU MU-X ម៉ូដែល 2024 “MAGNETITE EDITION” ដែលលើសពី ប្រណិតភាព គឺទទួលបានទាំង បច្ចេកវិទ្យាថ្មីៗ សមត្ថភាពដ៏ខ្លាំងក្លា ប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃគ្មានពីរ និង ជួយដល់សេដ្ឋកិច្ចអ្នកប្រើប្រាស់(សន្សំសំចៃខ្ពស់), FURTHER THAN LUXURY។
តើលោកអ្នកបានត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់របស់រថយន្តដ៏ មានសមត្ថភាពអស្ចារ្យនេះហើយរឺនៅ?
ចង់ជ្រាបកាន់តែច្បាស់ សូមធ្វើការទាក់ទងទៅកាន់ក្រុមការងារ ISUZU ឥឡូវនេះដើម្បីធ្វើការបើកបរសាកល្បង និង ទទួលយកនូវបទពិសោធន៍ ដែលលោកអ្នកមិនធ្លាប់បានជួបពីមុនមក ជាមួយនឹងកញ្ចប់នៃការផ្ដល់ជូនដ៏អស្ចារ្យបំផុតពី ISUZU៕
ទំនាក់ទំនងក្រុមហ៊ុន៖
ទីតំាងលក់ ៖ ទល់មុខព្រលានយន្ដហោះពោធ៍ចិនតុង
Website: www.isuzucambodia-tis.com
Facebook: Isuzu Cambodia ឬ Isuzu KCambodia
YouTube: Isuzucambodia
Intragram: Isuzucambodiaofficial
លេខទូរស័ព្ទ : 023 950 084/023 900 798 ឬ 077 66 88 99 (telegram available)