រាជធានីភ្នំពេញ ៖ បុរសម្នាក់ ជាជនជាតិស្វីស បានសម្រេចចិត្តធ្វើអត្តឃាត លោតសម្លាប់ខ្លួនពីលើអគារសណ្ឋាគារ The peninsula Phnom Penh ស្លាប់យ៉ាងរន្ធត់ភ្លាមៗ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចខាងក្រៅបរិវេណសណ្ឋាគារ ផ្លូវជាតិលេខ៦ ក្រុមទី៦ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិស្វីសម្នាក់ បានដើរចេញពីក្នុងបន្ទប់របស់ខ្លួន ដែលជួលនៅក្នុងសណ្ឋាគារ ខាងលើ ទៅជាន់លើគេបង្អស់ រួចហើយក៏សម្រេចចិត្ត លោតសម្លាប់ខ្លួនពីលើអគារសណ្ឋាគារនេះស្លាប់តែម្តង ។
សមត្ថកិច្ចបានអោយដឹងថាបុរសដែលស្លាប់នេះ ជាជនជាតិស្វីស មានឈ្មោះ Kalt Christian Philipp អាយុ៤១ឆ្នាំ ស្នាក់នៅជាន់ទី១៩ ក្នុងបន្ទប់លេខ១១៩ តែម្នាក់ឯង ។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះ សមត្ថកិច្ចក៏បានរកឃើញសំបុត្រចុងក្រោយមួយចំនួន របស់ជនរងគ្រោះ នៅលើដំបូលអគារផងដែរ ។ នេះបើតាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិច័យ ។
ក្រោយពិនិត្យចប់សព្វគ្រប់ ពេលនេះ សពត្រូវបាន ដឹកយកទៅតម្កល់ទុល រង់ចាំបញ្ជូនសពទៅស្រុកកំណើតវិញ ៕ Mrr Ka