ម្ចាស់ជិះដេញតាមចោរលួ./....ចម៉ូតូតាំងពីខេត្តកំពង់ស្ពឺរហូតមកដល់ម្តុំឃ្លាំងរំសេវ តាមប្រពន្ធGPS គិតថាមានសង្ឃឹមរកឃើញម៉ូតូវិញ តែសោកស្តាយឃើញតែដុំGPS បា/...ត់ម៉ូតូឈឹង ជនរងគ្រោះស្នើសុំយ៉ាងទទូចសុំសមត្ថកិច្ចជួយអន្តរាគមន៍រកម៉ូតូ (មានវីដេអូ)
សន្តិសុខសង្គម
43

រាជធានីភ្នំពេញ៖ មានការភ្ញាក់ផ្អើល ករណីចោរបានធ្វើសកម្មភាពលួចម៉ូតូស្គុបពីមួយគ្រឿងពីខេត្តកំពង់ស្ពឺ រួចជិះមករកកន្លែងលក់នៅម្តុំឃ្លាំងរំសេវ ភ្លាមៗសមត្ថកិច្ច និងជនរងគ្រោះបានជិះតាម ប្រពន្ធGPS ដែល ដាក់នៅជាប់ម៉ូតូរបស់ជនរងគ្រោះ ប៉ុន្តែអ្វីដែលគួរឳ្យសោកស្តានៅពេលដែលម្ចាស់ និងសមត្ថកិច្ចជិះតាមទៅដល់គោលដៅ ឃើញតែGPS ដែលសង្ស័យដោះបោះចោលតែប៉ុណ្ណោះ រីឯម៉ូតូនៅមិនទាន់រកឃើញនោះទេ ។ ហេតុការណ៍នេះបង្កឳ្យមានការភ្ញាក់ផ្អើលនេះកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅម្តុំម៉ុងឌីយ៉ាល់ ផ្លូវលេខ២០២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានឳ្យដឹងថា មានករណីជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពីខេត្តកំពង់ស្ពឺ រួចជិះរត់គេចមកភ្នំពេញ បម្រុងយកមកលក់នៅម្តុំឃ្លាំងរំសេវ ក្រោយពីទទួលបានតម្រុយពីជនរងគ្រោះតាមប្រពន្ធGPSដែលជនរងគ្រោះដាក់ភ្ជាប់ជាមួយម៉ូតូ សមត្ថកិច្ច និងជនរងគ្រោះបានតាមរហូតមកដល់ចំណុចម្តុំម៉ុងឌីយ៉ាល់ ផ្លូវលេខ២០២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ស្រាប់តែពេលមកដល់ចំណុចដែលGPSលោតបង្ហាញទីតាំង ឃើញតែដុំGPSដែលជនសង្ស័យដោះទុកចោលនៅទីនោះតែប៉ុណ្ណោះ ចំណែកឯម៉ូតូត្រូវបានជនសង្ស័យយកទៅបាត់តែម្តង ។

គួរំលឹកថា៖ទីតាំងម្តុំឃ្លាំងរំសេវ ស្ថិតក្នុងខណ្ឌទួលគោកនេះ កន្លងទៅក៏មានសមត្ថកិច្ចចម្រុះបានចុះឆែកឆេរឃ្លាំងជាច្រើនហើយក៏ធ្លាប់បានប្រទះឃើញឃ្លាំងខ្លះបានទទួលផលចោរកម្ម (ទទួលទិញម៉ូតូចោរ) បានរឹបអូសម៉ូតូ និងដាក់ទោសទៅលើម្ចាស់ទីតាំងខុសច្បាប់ផងដែរ នៅក្នុងយុទ្ធនាការណ៍ចុះពិនិត្យឃ្លាំងម៉ូតូនិងហាងបញ្ចាំ ដែលជាប់សង្ស័យ នឹងករណីលួចនិងគេចពន្ធកាលពីដើមឆ្នាំ២០២៣កន្លងទៅ ប៉ុន្តែមិនដឹងថាហេតុអ្វីនៅតែមានឃ្លាំងទទួលបញ្ចាំ និងទិញ ដែលគ្មានឯកសារត្រឹមត្រូវ ហាក់បីកក្លើននឹងចំណាត់ការរបស់សមត្ថកិច្ច មិនដឹងថាម្ចាស់ទីតាំងទាំងនោះអាងអ្វីបាននៅតែបន្តបែរនេះ ។

ជាមួយគ្នានោះមហាជនស្នើសុំយ៉ាងទទូចទៅអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជួយពិនិត្យរាល់ទីតាំងដែលទទួលផលចោរកម្ម ដើម្បីដាក់ទោសកុំឳ្យមានបន្តទៀត ព្រោះបើចោរលួចគ្មានកន្លែងទទួលទិញ ករណីចោរកម្ម ក៏អាចកាត់បន្ថយបានដែរ ៕ដោយ៖លីណា


Telegram