ផឹកចំស្រាកាច វា...យកម្ទេចម៉ូតូ បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ វា...យទាំងក្មួ..យបួសពេ...ញខ្លួន គំ.រា....មសម្លា..ប់ឪពុកទៀត ត្រូវនគរបាលស្រុកអង្គរបូរី ឃាត់ខ្លួន
សន្តិសុខសង្គម
79

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកអង្គរបូរី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែធ្វើការឃាត់ខ្លួន ក្រោយផឹកស្រវឹង វាយកម្ទេចម៉ូតូ បោកតុកៅអី វាយពាងទឹក វាយឆ្នាំងចាន ថែមទាំងវាយក្មួយប្រុសដែលរស់នៅជាមួយ បណ្តាលឱ្យរងរបួសស្រាលជាច្រើនកន្លែង និងគំរាមថានឹងសម្លាប់ ឳពុក ថែមទៀត ។ នេះបើយោងតាមផេក អធិការដ្ឋាននគរបាល ស្រុកអង្គរបូរី ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២និង ១០នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ដោយការឃាត់ខ្លួននេះ ធ្វើឡើង តាមការចង្អុលបង្ហាញពី លោកស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះ ស្រ៊ុន សាន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានមកពីផឹកស៊ីវិញមកដល់ផ្ទះធ្វើសកម្មភាពវាយកម្ទេចម៉ូតូ បោកតុកៅអី វាយពាងទឹក វាយឆ្នាំងចាន ថែមទាំងវាយក្មួយប្រុសដែលរស់នៅជាមួយបណ្តាលឱ្យរងរបួសស្រាលជាច្រើនកន្លែង និងគំរាមថានឹងសម្លាប់ឳពុកឈ្មោះ បៀង ស្រ៊ី។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុក បានបញ្ជាកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ ចុះបានឃាត់ខ្លួនជនបង្ក នៅវេលាម៉ោង ១៦និង៣០នាទី នៅថ្ងៃខែឆ្នាំដដែល យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។

ពេលនេះជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕


Telegram