ភ្លើងឆេះ កុដិព្រះសង្ឃ១ខ្នង នៅវត្តព្រះធាតុ លេបត្របាក់យ៉ាងសន្ធោសន្ធៅ ខ្ទេចអស់១០បន្ទប់ ក្រោមកម្តៅអគ្គីរាប់ម៉ឺនអង្សារ
សន្តិសុខសង្គម
293

ខេត្តពោធិ៍សាត់ ៖ កុដិរបស់ព្រះសង្ឃ គង់នៅវត្តព្រះធាតុ ១ខ្នង ត្រូវបានអគ្គិភ័យ ឆេះលេបត្របាក់យ៉ាងសន្ធោសន្ធៅ ខ្ទេចទាំងស្រុង ក្រោមកម្តៅអគ្គីរាប់ម៉ឺនអង្សារ បង្កការភ្ញាក់ផ្អើលខ្លាំងនៅវេលាម៉ោង ៤និង ៥០នាទី ល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅចំនុច ភូមិឥន្ធធ្យា ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ នេះបើយោងតាមផេក Hotline 117 ប្រចាំបញ្ជាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ភ្លាមៗគ្រាន់តែទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ត្រី ព្រហ្ម សុគន្ធ បានបញ្ចូនព័ត៌មានទៅប្រចាំបញ្ហានៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង លោកអនុសេនីយ៍ឯក សោម សុភាព មុខងារ នាយរងផ្នែក។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអធិការដ្ឋាននគរបាល ស្រុកកណ្តៀង បានអន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់ ប្រើទឹកអស់ចំនួន ០៣រថយន្ត និងបានឆេះខូចខាត កុដិព្រះសង្ឃចំនួន ០១ខ្នងអស់ទាំងស្រុង ទំហំ០៦ម៉ែត្រX៣០ម៉ែត្រ មានចំនួន ១០បន្ទប់ ធ្វើអំពីឈើលើថ្មក្រោម ដំបូលប្រកស័ង្កសី ជញ្ជាំងក្តារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត មិនបណ្តាលឲ្យមាន មនុស្សរងរបួសទេ ។

ចំពោះមូលហេតុនៃការឆាបឆេះនេះ សមត្ថកិច្ចបញ្ជាក់ថា​ បណ្តាលមកពី ទុស្សខ្សែភ្លើង និងបានរលត់ទៅវិញនៅវេលាម៉ោង ៥និង៥០ នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ៕


Telegram