មន្រ្តីជំនាញ ក.ប.ប. រកឃើញ ស្ថានីយ/ដេប៉ូចំនួន២ទីតាំង ពុំសមស្របតាមបទប្បញ្ញតិ្ត ត្រូវបានផាកពិន័យ
រាជធានីភ្នំពេញ ៖ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា មន្រ្តីជំនាញ ក.ប.ប. អនុវត្តច្បាប់មិនទុកយូរលើធុរកិច្ចជនដែលមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈ
នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តស្វាយរៀងបានបន្តកិច្ចត្រួតពិនិត្យ និងស្រាវជ្រាវរកភាពមិនអនុលោមនៅតាមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ។
កិច្ចត្រួតពិនិត្យនេះគឺធ្វើឡើងចំពោះស្ថានីយ/ដេប៉ូចំនួន ១៥ ទីតាំង ដោយក្នុងនោះរកឃើញដេប៉ូប្រេងឥន្ធនៈ ២ទីតាំងពុំសមស្របតាមបទប្បញ្ញតិ្ត ព្រមជាមួយការទទួលផាកពិន័យពីមន្រ្តីជំនាញ ក.ប.ប.។
សូមរំលឹកជូនសាធារណជន ជាពិសេសធុរកិច្ចជន ដែលប្រកបរបរក្នុងវិស័យប្រេងឥន្ធនៈ ក្នុងព្រះរាជាណាចក្រកម្ពុជាសូមធ្វើធុរកិច្ចដោយសុចរិតភាព និងស្របតាមច្បាប់ជាធរមាន ៕