ដើរទៅបន្ទប់ទឹក រៀបនោមទៅហើយ ត្រូវក្មេងស្ទាវមួយក្រុម យកដុំថ្មគប់ប្រហារ សមត្ថកិច្ចទៅដល់ រកឃើញទាំងកាំបិត ទាំងដាវ លាក់ក្នុងគុម្ពផ្កា
សន្តិសុខសង្គម
120

រាជធានីភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុម បានយកដុំថ្ម គប់ត្រូវក្មេងប្រុសម្នាក់ បណ្តាលឲ្យរបួស ត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ កាលពិវេលាម៉ោង ៣យប់ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅចំណុចតាមបណ្ដោយផ្លូវមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានអង្គុយនៅកន្លែងលក់ដូរ ក្បែរបន្ទប់ទឹក ហើយក៏ដើរទៅបន្ទប់ទឹក រៀបនឹងបត់ជើងតូចទៅហើយ ស្រាប់តែមានក្មេងស្ទាវមួយក្រុម ប្រដាប់ដោយដុំថ្ម បានធ្វើការគប់ប្រហារទៅលើខ្លួន ត្រូវចំខ្នង រួចនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ ។

ភ្លាមៗសមត្ថកិច្ចក៏បានមកដល់ បានធ្វើការឆែកឆេររកឃើញវត្ថុតាម មានកាំបិតតាំងតោ និងដុំថ្មជាច្រើន ដាក់នៅក្បែរគុម្ពផ្ការៀបចំនឹងធ្វើសកម្មភាព។

ក្រោយកើតហេតុ សមត្ថកិច្ចបានបំបែកហ្វូងក្មេងស្ទាវអស់ទាំងនោះ កុំឲ្យមានការជួបជុំគ្នា នឹងមានការវាយតប់គ្នា នៅត្រង់ចំណុចក្បែរអូតែសុខា ទៅវិញអស់ ៕ Mrr Ka


Telegram