រាជធានីភ្នំពេញ ៖ ពិតជាព្រហើនមែន! វីដេអូមួយ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ជាអ្នកធ្វើដំណើរតាមដងផ្លូវ បានជួបឃើញហេតុការណ៍ផ្ទាល់ រួចថត ផ្ញើរចូលមកកាន់គ្រុបទទួល ព័ត៌មាន របស់TVFB សុំឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ រកក្មេងពាលទាំងនេះ ដែលមានចរិតឈ្លើយ កោងកាច ជិះម៉ូតូរញ៉េរញ៉ៃតាមផ្លូវ លុះគេគ្រាន់តែសួរថា បងឯងជិះម៉ូតូអីអ៊ីចឹង ស្រាប់តែបោះពាក្យសម្តីឈ្លើយ ចង់ម៉េច រួចវាយទៅលើអ្នកជិះពីក្រោយ និងវាយម៉ូតូគេជាច្រើនដៃ ថែមទៀត ហាក់ដូចគ្មានខ្លាចញញើត អីបន្តិចសោះ ។
សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវ២១៧ ម្តុំផ្សារស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយក្មេងទំនើងទាំងនេះ បានប្រើហិង្សាទៅលើ ប្រុសស្រី២នាក់ ដែលនារីជាអ្នកឌុប ជិះម៉ូតូមួយគ្រឿងស្របគ្នា ដែលទង្វើទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋឃើញហើយ ខឹងសម្បារ នឹងភាពឈ្លើយ គ្មានសីលធម៌ មិនខ្លាចញញើត បង្កភាពអសន្តិសុខ តាមផ្លូវសាធារណៈ និងសូមណូមពរ ដល់សមត្ថកិច្ច មេត្តាជួយស្រាវជ្រាវ រកក្រុមក្មេងទំនើងទាំងនេះ មកដុះក្អែលចេញម្តង ៕ មេសា