រាជធានីភ្នំពេញ ៖ តាមការបញ្ជាក់ របស់លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងថា សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួន បុរសដែលទះកំផ្លៀងមនុស្សស្រី រឿងជិះម៉ូតូសាចទឹក បានហើយ រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ។
សូមបញ្ជាក់ថានៅលើបណ្តាញសង្គម មានស៊ែរត ព្រោងព្រាតពីករណីហិង្សារមួយ ដោយបុរសម្នាក់ បានវាយទៅលើមនុស្សស្រីម្នាក់ រួចផ្ទុះហិង្សាតបទៅវិញពីសំណាក់បុរសម្នាក់ទៀត ក្រោយផ្តើមចេញពីរឿង ជិះម៉ូតូសាចទឹក ។
ក្នុងនោះយោងតាម ការបង្ហោះ របស់អាខោនហ្វេសប៊ុកឈ្មោះ Eli Mean នៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា « ផ្លូវលិចទឹកហើយជិះសាចទឹកដាក់តិចសោះ បងស្រីនឹងប្អូនប្រុស ក៏បាន សុំទោស ហើយនិយាយស្រួលជាមួយដែរ តែពូនឹងដឹងមិចទេនិយាយមិន ចេះស្តាប់ហើយចង់តែលើកដៃវាយនឹងប្រើពាក្យសម្តីជេរបងស្រីហៅង៉ែង ពេញមាត់ ហើយខ្ញុំក៏បានជិះផ្លូវជាមួយពួកគាត់ដែរ តែទឹកលិចខ្លាំងហើយម៉ូតូច្រើនហើយ ក៏សាចទឹកដាក់ គ្រាន់តែរឿងពិន នឹងសោះ ហេតុអីមិនចេះ អធ្យាស្រ័យឲ្យគ្នា» ។
ក្រោយមានករណីហិង្សានេះ កើតឡើង សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញបុរសខាងលើ និងឃាត់ខ្លួនបានហើយ កំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕