ក្មេងស្ទាវជាច្រើននាក់ មានទាំងប្រមូលផ្តុំគ្នាអង្គុយលេងល្បែង ស្រីៗវិញណាត់វាយគ្នា ត្រូវសមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់ខ្លួនបានជាច្រើននាក់
សន្តិសុខសង្គម
142

រាជធានីភ្នំពេញ៖ ក្មេងស្ទាវជាច្រើននាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគបាលខណ្ឌជ្រោយចង្វារ ឃាត់បញ្ជូនទៅខណ្ឌជ្រោយចង្វារ ដើម្បីសួរនាំ កាលពីវេលាម៉ោង ១យប់ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពីលោកអធិការង ខណ្ឌជ្រោយចង្វា បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានល្បាតក្នុងមូលដ្ឋាន នៅផ្លូវមាត់ទន្លេ ក៏បានឃើញក្មេងស្ទាវជាច្រើននាក់ កំពុងអង្គុយលេងល្បែងស៊ីសង ពេលនោះក៏មាននារីៗមួយក្រុម បានណាត់វាយគ្នានៅជិតអូតែលសុខា ក៏ត្រូវបានកម្លាំងអធិការនគបាលខណ្ឌជ្រោយចង្វារ ឃាត់បញ្ជូនទៅអធិការដ្ឋាននគបាលខណ្ឌជ្រោចង្វារ ដើម្បីសួរនាំ និងហៅឪពុកម្ដាយមកទទួលអប់រំបន្ដ ៕ Mrr Ka 


Telegram