រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក ALPHARD បុកម៉ូតូសណ្ដោងរម៉ក ដែលកំពុងចតចោល បណ្ដាលរងការខូចខាតហើយរត់គេច ត្រូវបានប្រជាពលរដ្ឋដេញឃាត់បានមកវិញ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីបងប្អូន ប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិបរទេសម្នាក់ បើករថយន្ត ALPHARD មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2BM-0699 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង មកដល់កន្លែងកើតហេតុ ក៏បើកទៅបុកម៉ូតូសណ្ដោងរម៉ក ដែលចតចោលពេញមួយទំហឹង បណ្ដាលរងការខូចខាតភ្លាមនោះ រត់គេច ត្រូវប្រជាពលរដ្ឋដេញឃាត់បានវិញ នៅម្ដុំផ្សាររាត្រី សំណាងល្អគ្មានអ្នកណាម្នាក់ រងរបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចក៏បានមកដល់ ដោយបានឲ្យម្ចាស់រថយន្ដ សងទៅខាងរម៉ក ចំនួន៣០០ដុល្លារ ដើម្បីបញ្ចប់គ្នានៅកន្លែងកើតហេតុ ៕ Mrr Ka