រាជធានីភ្នំពេញ ៖ យុវជនមួយក្រុម គ្នា៦នាក់ ជិះម៉ូតូ២គ្រឿង ទើបតែស្គាល់គ្នាភ្លាម បបួលគ្នាទៅលេងក្លឹប លុះជិះតាមផ្លូវ ឃើញរថយន្តសាមុយ កំពុងបើកតាមផ្លូវ ណាផ្លូវក៏កំពុងចង្អៀត ពួកគេក៏នាំគ្នាជិះម៉ូតូបើកមុខឲ្យរថយន្តពេទ្យដើម្បីសម្រួលចរាចរណ៍ អកុសល្យបែរជាបុកគ្នាជាមួយរថយន្តស៊េរីទំនើប LX570 ពេញទំហឹង ស្លាប់ម្នាក់ និង២នាក់ទៀត រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីយុវជនម្នាក់ ដែលជិះម៉ូតូមួយគ្រឿងទៀត ហើយជាមិត្តភក្តិជាមួយគ្នា បានអោយដឹងថា ពយកគេទើបតែស្គាល់គ្នាយប់ហ្នឹងតែប៉ុណ្ណោះ សូម្បីតែឈ្មោះមិនទាន់ស្គាល់ផង ហើយក៏បបួលគ្នា មានគ្នាទាំងអស់ ៦នាក់ ជិះម់ូតូ២គ្រឿង តាមបណ្តោយផ្លូវជាតិលេខ១ បំណងទៅលេងក្លឹប លុះដល់ចំណុចកើតហេតុ ក៏ឃើញរថយន្តសាមុយ កំពុងបើកតាមផ្លូវ ណាផ្លូវក៏កំពុងចង្អៀត ពួកគេក៏នាំគ្នាជិះម៉ូតូបើកមុខឲ្យរថយន្តពេទ្យដើម្បីសម្រួលចរាចរណ៍ អកុសល្យបែរជាបុកគ្នាជាមួយរថយន្តស៊េរីទំនើប LX570 កំពុងបើកបញ្ច្រាសទិសគ្នាពេញទំហឹង ស្លាប់ម្នាក់ និង២នាក់ទៀត រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយតាមច្បាប់ ។ រីឯសពជនរងគ្រោះប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕Mrr Ka