អាជីវករមួយចំនួន បាននិងកំពុងយកចិញ្ចើមផ្លូវដាក់លក់ ចំណីអាហារ ដាក់តុអង្គុយពេញកន្លែង ដើរកម្សាន្តហាត់ប្រាណ និងចតម៉ូតូ លើផ្លូវ សូមអាជ្ញាធរខណ្ឌជ្រោយចង្វារ ជួយពិនិត្យរៀបចំសណ្តាប់ធ្នាប់ផង
រាជធានីភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ បានសូមណូមពរ មកTVFB ឲ្យជួយផ្សាយ សូមណូមពរដល់ អាជ្ញាធរខណ្ឌជ្រោយចង្វារ សូមជួយពិនិត្យមើល ការលក់ដូររបស់ បងប្អូនអាជីវករមួយចំនួន ដែលបាននិងកំពុងយកចិញ្ចើមផ្លូវដាក់លក់ ចំណីអាហារ ដាក់តុអង្គុយពេញកន្លែង ដើរកម្សាន្ត និងចតម៉ូតូ លើផ្លូវ ដែលជាហេតុ អាចបង្កឲ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ។
ប្រជាពលរដ្ឋបានឡើងថា សូម្បីតែផ្លូវសម្រាប់ដើរហាត់ប្រាណ រកតែផ្លូវដើរលែងឃើញទៅហើយ ព្រោះបងប្អូនអ្នករកស៊ីលក់ដូរ បានដាក់តុអង្គុយ បើត្រូវដើរ មានតែដើរមកលើផ្លូវយានយន្ត ខណៈទីតាំងនេះ ឆ្ងាយពីសាលាសង្កាត់ជ្រោយចង្វារ មិនបាន១០០ម៉ែត្រផង ដូច្នេះសូមអាជ្ញាធរ ជួយចុះមករៀបចំសណ្តាប់ធ្នាប់ផង ៕ Mrr Ka