ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដព្រះសីហនុ បានឲ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយនឹងកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនិតិវិធីពីលោក ពេញ ពិសិដ្ឋព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣ នៅចំណុចសណ្ឋាគារ ស៊ីងសាវ័ន ជាន់ទី២៧ បន្ទប់លេខ ២៧០៥ ស្ថិតក្នុងក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។
ជុំវិញការបង្ក្រាបនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ជនជាតិចិន រួមមាន៖
១.ឈ្មោះ TOU NI GE ER ភេទប្រុស ជនជាតិចិន មុខរបរមិនពិតប្រាកដ
២.ឈ្មោះ WU YUN BI LI GE ភេទប្រុស ជនជាតិចិន មុខរបរមិនពិតប្រាកដ
៣.ឈ្មោះ FANG SHOU ភេទប្រុស ជនជាតិចិន មុខរបរមិនពិតប្រាកដ
៤.ឈ្មោះ TAO HUAN ភេទប្រុស ជនជាតិចិន មុខរបរ មិនពិតប្រាកដ
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមានដូចជា ៖
១.ម្សៅពណ៌ស និងថ្នាំកញ្ចប់ពណ៌ផ្ទៃមេឃសង្ស័យជាសារធាតុញៀនចំនួន ២៣កញ្ចប់។
២.ម្សៅកញ្ចប់អក្សរ JIN TIAO សង្ស័យជាសារធាតុញៀនចំនួន ២៩កញ្ចប់
៣.ថ្នាំកញ្ចប់ពណ៌ទឹកក្រូច អក្សរ CHALI សង្ស័យជាសារធាតុញៀនចំនួន ១៥កញ្ចប់
៤.ថ្នាំកញ្ចប់ពណ៌ក្រហម អក្សរ FERRARI សង្ស័យជាសារធាតុញៀនចំនួន ០៨កញ្ចប់
៥.ថ្នាំកញ្ចប់ពណ៌ស លាយពណ៌មាស អក្សរ HUANG HELOU សង្ស័យជាសារធាតុញៀន ចំនួន ០៦កញ្ចប់
៦.ថ្នាំកញ្ចប់ពណ៌មាស សញ្ញារូបនាគ សង្ស័យជាសារធាតុញៀន ចំនួន ២០កញ្ចប់
៧.ថ្នាំកញ្ចប់ពណ៌ក្រហម សញ្ញារូបសេះ សង្ស័យជាសារធាតុញៀន ចំនួន ១១កញ្ចប់
៨.ថ្នាំកញ្ចប់ពណ៌លឿង អក្សរ OLD TOWN សង្ស័យជាសារធាតុញៀនចំនួន ១៣ កញ្ចប់
៩.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង
បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងសាកសួរដើម្បីបន្ដនីតិវិធី ៕