ខេត្តព្រៃវែង ៖ មានការភ្ញាក់ផ្អើលខ្លាំង ខណៈដែលឪពុកម្តាយ ទៅមើលមង ទុកកូនស្រីអោយបងៗមើល ស្រាប់តែម្តាយមកវិញ បាត់កូនផ្អើលឆោឡោ ទើបនាំគ្នារាវរកក៏ប្រទះឃើញ កូនស្រីខាងលើស្លាប់បាត់ទៅហើយ ។
ហេតុការណ៍នេះបានបានកើតទ្បើងកាលពីវេលាម៉ោង៧ និង៣០ នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ចំណុចស្ពានកំពុងខ្សាច់ ស្ថិតនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។
សពក្មេងស្រីរងគ្រោះមានឈ្មោះ វ៉ាត បក្សា ភេទស្រី អាយុ ២០ខែ ដោយឪពុកឈ្មោះ សែន វ៉ាត អាយុ២៦ឆ្នាំ ម្ដាយឈ្មោះ អ៊ែល ជូក អាយុ ២៤ឆ្នាំជនជាតិឥស្លាម រស់នៅភូមិក្រហម ក ឃុំសព្រះចន្ន ស្រុកពារាំង ខេត្ដព្រៃវែង។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើត ឪពុកម្តាយក្មេងស្រីរងគ្រោះ បានទៅមើលមង ដូចសព្វថ្ងៃ ដោយទុកក្មេងស្រីខាងលើ អោយនៅជាបងៗ នៅលើទូក ក៏ម្តាយមកវិញបាត់កូនស្រីក៏សួរកូនដែលជាបងៗ បែរជាឆ្លើយថាអត់ដឹង ទើបផ្អើលឆោឡោ ទៅដល់បងប្អូនប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុ បាននាំគ្នាចុះរាវរក មួយសន្ទុះក្រោយមក ក៏ឃើញក្មេងស្រីរងគ្រោះនាំគ្នា ធ្វើចលនាសង្គ្រោះដែរ តែជាអកុសលក្មេងស្រីនោះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅទីតាំងកន្លែងកើតហេតុបានធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ ទៅលើសាកសពក្មេងស្រី ខាងលើនិងបានប្រគល់សាកសពអោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីជាតិ៕ អែល មេសា