រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Hilux Vigo មួយគ្រឿង បុករះរថយន្តFordមួយគ្រឿងទៀត បន្ដទៅបុកម៉ូតូClick រួចមិនទាន់អស់ល្បឿន ក៏ទៅបុក ដើមឈើដាច់អស់១ដើម និងបណ្តាលឲ្យមនុស្សម្នាក់ រងរបួស ។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ស្ពានទី១១ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ វេលាម៉ោង១០យប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្ត Hilux Vigo មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2AB-9778 បើកតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងទិសដៅពីជើងទៅត្បូង មកដល់ក៏បុកពីក្រោយរថយន្ត Ford មួយគ្រឿង ដែលពាក់ស្លាកលេខ 2BQ 2566 ហើយបន្ដទៅបុក ម៉ូតូ Clickមួយគ្រឿង និងដើមឈើមួយដើមបណ្ដាលរងរបួសម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូខាងលើ ទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕ Mrr Ka