រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឲ្យជួយរកយុត្តិធម៌ និងបានអះអាងថា ខ្លួនបានជិះម៉ូតូទៅបុ...ករថយន្តស៊េរីទំនើបមួយគ្រឿង ដែលចតមុខផ្ទះ រងការខូចខាត ហើយត្រូវម្ចាស់រថយន្តជានារី បានទះកំផ្លៀ...ងគាត់ ៥កំផ្លៀង រួចទារសំណង៥០០ដុល្លារពីគាត់ទៀត និងដកយកសោរម៉ូតូ ថែមទាំងយកច្រវ៉ាក់មកចាក់ម៉ូតូគេជាប់ទៀត លុះពេលគាត់ហៅម្តាយ និងសមត្ថកិច្ចឲ្យជួយដោះស្រាយ ខាងម្ចាស់រថយន្តក៏ទាមទារត្រឹម៣០០ដុល្លារ មិននិយាយរឿងទះកំផ្លៀងនោះទេ ទាមទារតែសំណង ដល់ពេលផ្អើលអ្នកកាសែតច្រើនពេក ក៏ឲ្យលុយមកខាងម្ចាស់ម៉ូតូ២០ម៉ឺនរៀលវិញដើម្បីបញ្ចប់រឿង តែម្ចាស់ម៉ូតូមិនព្រម ក៏ដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ ៦៥ ផ្លូវ២៧៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហឿន សុខរតណី អាយុ១៩ឆ្នាំ ស្នាក់នៅក្នុងភូមិចុងខ្សាច់ សង្កាត់ទទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ជាកម្មកររត់តុនៅក្នុងហូបគ្រឿងស្រវឹងមួយកន្លែង នៅម្តុំបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយភ្ញៀវនៅក្នុងហាង បានឲ្យគាត់ហូបស្រា ១កែវ សឹងគ្រប់ភ្ញៀវដើម្បីជាការរាប់អាន លុះដល់ម៉ោង ៤ និង៥០នាទី ទៀបភ្លឺថ្ងៃកើតហេតុនេះ ក៏បិទហាង និងជិះម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ 1GW-5701 ចេញពីហាងដើម្បីទៅផ្ទះនៅទួលសង្កែ ដោយបានជិះម៉ូតូឡើងទួល ឆ្លងស្តុប ពីផ្លូវ ២៧១ ជ្រុលមកប៉ះនឹងរថយន្តស៊េរីទំនើប LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា CEO.TGN1 ដែលកំពុងចតនៅមុខគ្លីនិកខាងលើ រងការខូចខាតតិចតួច ដោយសារមួកការពាររបស់គាត់ដែលពាក់លើក្បាល រលុង ធ្លាក់មួកបាំងភ្នែក ទើបជ្រុលមកប៉ះរថយន្ត ហើយសន្តិសុខខាងពេទ្យ ក៏បានដកសោរម៉ូតូគាត់ទុក ទើបគាត់អង្គុយនៅទីនោះ រយៈពេលជិត១ម៉ោង ទើបម្ចាស់រថយន្តចុះមកស្តីបន្ទោស គាត់ក៏បានលើកដៃសំពះសុំទោស តែបែរជាទះកំផ្លៀងគាត់ ៣កំផ្លៀង បន្ទាប់មកទះ២កំផ្លៀងទៀត សរុប ៥កំផ្លៀង ។
ក្នុងពាក្យបណ្តឹងបានបញ្ជាក់ទៀតថា ពេលម្ចាស់រថយន្ត ជាមនុស្សស្រី ចុះពីគ្លីនិកមកជួបគាត់ គាត់ជាម្ចាស់ម៉ូតូបានលើកដៃសំពះសុំទោសហើយ តែខាងម្ចាស់រថយន្តមិនស្តាប់ហេតុផលគាត់និយាយ រួចលើកដៃទះកំផ្លៀងគាត់ ៣កំផ្លៀង រួចទះ២កំផ្លៀង ទៀត ដោយមិនបានតបអ្វីទាំងអស់ សរុប ៥កំផ្លៀង រួចទារសំណង ៥០០ដុល្លារ គាត់ក៏ពឹងឲ្យអ្នករត់កង់បី ជួយហៅឪពុកម្តាយគាត់ និងប្រាន់រឿងរ៉ាវនេះ ទាំងអស់ ដល់អ្នកសារព័ត៌មាន ឲ្យជួយរកយុត្តិធម៌ លុះពេលអ្នកកាសែតមកផ្សាយច្រើនពេក ក៏សម្រួលឲ្យគាត់វិញ ២០ម៉ឺនរៀល តែគាត់ជាជនរងគ្រោះមិនយល់ព្រមនោះទេ និងប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រួចរាល់ហើយ ដើម្បីជួយរកយុត្តិធម៌ជូនគាត់ច្បាប់ ទាមទារសំណង ២៥០០ដុល្លារអាមេរិច ដោយឡែកសោរម៉ូតូជនរងគ្រោះ នៅមិនទាន់ប្រគល់ឲ្យជនរងគ្រោះ នៅឡើយ ហើយសោរនេះ ក៏មិនបាននៅជាមួយសមត្ថកិច្ចនោះទេ ។
ទោះបីជាយ៉ាងណា គេឃើញផេក អគ្គនាយក ធីជីអិន បានបង្ហោះក្រោយកើតហេតុថា «ឡាននេះ ខ្ញុំបានលក់អោយគេកាលពីថ្ងៃចន្ទនេះ ហើយ បងគ្រាន់តែអ្នកទិញត ពីខ្ញុំទៅ គាត់អត់ទាន់បានដូរស្លាកលេខរួចរាល់ ដូច្នេះសូមកុំយល់ច្រឡំថា ខ្ញុំជាអ្នកប្រើប្រាស់ឡានដែលមានស្លាកលេខ CEO.TGN1នឹងណា ខ្ញុំពិតជាសោកស្តាយណាស់ ដែលម្ចាស់ឡានថ្មី គាត់ធ្វើទង្វើហិង្សាបែបនេះ» ៕ មេសា