រថយន្ត Camry បុកជាមួយ រថយន្ដអគ្គីសនី ព្យាយាមរត់ តែខាងម្ចាស់រថយន្តអគ្គិសនី តាមឃាត់បានមកវិញ ទារសំណង ៣០០០ដុល្លារ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Camry មួយគ្រឿង ទៅបុកជាមួយ រថយន្ដអគ្គីសនីមួយគ្រឿងទៀត ទារសំណង ៣០០០ដុល្លារ ។ ហេតុការណ៍នេះកើតឡើង នៅតាមបណ្ដោយផ្លូវមុន្នីវង្ស ក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាវេលាម៉ោង១១យប់ត្រូវនិងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើក Camry មួយគ្រឿង បើកទៅបុកត្រូវរថយន្ដអគ្គីសនី BUD នៅផ្លូវ៥៧ ហើយក៏បើករត់មកដល់ផ្លូវព្រះមុន្នីវង្ស ទើបម្ចាស់រថយន្ដBUDឃាត់បាន និងទារសំណង ៣ ០០០ដុល្លារ តែម្ចាស់រថយន្ដCamry គ្មានលទ្ធភាពសង ។
ភ្លាមៗសមត្ថកិច្ច ជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ក៏បានមកដល់ ធ្វើការវាស់វែង យកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕ Mrr Ka