រាជធានីភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ ធ្វើការល្បាតក្នុងភូមិសាស្ត្រ ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ជាបន្តបន្ទាប់ ខ្លះរត់ចូលទឹកសម្ងំលាក់ខ្លួន តែត្រូវបានចាប់ខ្លួនបានមកវិញ ។
អាវុធហត្ថខណ្ឌដង្កោ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២០ និង៣០នាទី ដោយមានបទបញ្ជាពីលោកមេបញ្ជាការខណ្ឌ សរ សុភ័ណ្ឌ កម្លាំងជំនាញ អ/ហ ខណ្ឌដង្កោ បានចេញល្បាត និងពួនស្ទាក់ក្នុងភូមិសាស្រ្ត លុះម៉ោង០១និង១៥នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ កម្លាំងយើងល្បាតដល់ត្រង់ចំណុចផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យចំនួន ០៣នាក់កំពុងជិះម៉ូតូ ០២គ្រឿង ភ្លាមនោះកម្លាំងយើងក៏បានឃាត់សួរនាំ និងឆែកឆេរឃើញមានជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង និងម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច(សង្ស័យជាសារធាតុញៀន)
ជនសង្ស័យចំនួន ០៣នាក់ ៖
១.ឈ្មោះ ចែម លីហួរ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅបន្ទប់ជួលភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២.ឈ្មោះ ប៊ុនថន វឌ្ឍនៈ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស ស្នាកនៅបន្ទប់ជួលភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៣.ឈ្មោះ ឈឺន សុឃីម ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរបុគ្គលិកល្បែងអនឡាញ ស្នាក់នៅបន្ទប់ជួលភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងនោះ វត្ថុតាងចាប់យក ៖
- ក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច (សង្ស័យជាសារធាតុញៀន)
-ម៉ូតូចំនួន ០២គ្រឿង (១.ម៉ាក BeAT ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1JB-6267 ,ម៉ាកស្មាសRevo ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-3324) ។
- ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង
- ទូរសព្ទ័ដៃចំនួន ០៣គ្រឿង (១.ម៉ាក់ oppo ០១គ្រឿង ,២.ម៉ាកsamsung ០១គ្រឿង ៣.ម៉ាកNokai ០១គ្រឿង )
-លុយចំនួន ៤០០០០រៀល។
ក្រោយពីកម្លាំងជំនាញបានធ្វើការសួរនាំជនសង្ស័យបានសារភាពថាខ្លួនទាំងបីនាក់ពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ។
លុះដល់ វេលាម៉ោង១០និង៥១នាទី ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ដោយមានការសម្របសម្រួលពី លោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងប្រចាំខណ្ឌដង្កោ និងបទបញ្ជាពីលោកមេបញ្ជាការខណ្ឌ ព្រមទាំងមានការចង្អុលបង្ហាញរបស់ជនសង្ស័យ កម្លាំងជំនាញបានបន្តនិតិវិធីចុះដល់ចំណុចផ្ទះខ្ទម ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយធ្វើការចាប់ខ្លួនជនសង្ស័យចំនួន ០២នាក់ទៀត ៖
១.ឈ្មោះ ឃុន សំណាង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងឡាន មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
២.ឈ្មោះ ស្រាង និមេត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងនោះ កម្លាំងជំនាញ ដកហូត វត្ថុតាងរួមមាន ៖
-ក្រាមពណ៌សថ្លាចំនួន ២១កញ្ចប់(ធំ ០១) (សង្ស័យជាសារធាតុញៀន)
-ម៉ូតូចំនួន ០១គ្រឿង ម៉ាក ស្មាសV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-2518
-ទូរសព្ទ័ដៃចំនួន ០១គ្រឿង (ម៉ាកoppo)
- ថង់ច្រក និងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន ។
ពេលនេះ ជនសង្ស័យទាំង៥នាក់ រួមទាំងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញបន្តនីតិវិធី ៕ អែល វិចិត្រ