ខេត្តកំពង់ធំ៖ រម៉កម៉ូតូមួយគ្រឿង បានឆេះយ៉ាងសន្ធោសន្ធៅ ត្រូវបានសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យ មកធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង ១០ និង៥៥នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវក្រាលកៅស៊ូខាងកើតភូមិ សំរិត ឃុំ សំបូរ ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
សមត្ថកិច្ចបានឲ្យដឹងថា ភ្លើងឆេះម៉ូតូអូសរម៉កចំនួន១គ្រឿងម៉ាក Yamaha អ្នកបើកបរឈ្មោះ ភក្តី ភ័ក្កត្រា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិចារ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បណ្តាលឲ្យឆេះខ្ទេច ។
ចំណែកមូលហេតុ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីសាំងស្រក់លើក្បាលប៊ូស៊ីម៉ូតូបណ្តាលឲ្យឆេះតែម្តង ។
ភ្លាមៗរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរបានចេញអន្តរាគមន៍ចំនួន ១គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន១រថយន្ត ស្មើនិង០៤ម៉ែត្រគូប ៕