ខេត្តតាកែវ ៖ រថយន្តកាមេរីមួយគ្រឿង ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពលួច ចេញពីក្នុងភូមិសាស្ត្រស្រុកបាទី រួចយកមកប្លុងចោលនៅស្រុកសំរោងខេត្តតាកែវ ខណៈកំពុងបើករត់ រថយន្តនេះធ្លាយធុងទឹក ទៅមុខលែងរួច ។ ពេលនេះ អាវុធហត្ថស្រុកសំរោងបានប្រគល់រថយន្ត ជូនដល់ម្ចាស់វិញ ។
ក្នុងនោះ ដោយមានការសម្របសម្រួលបពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងដោយមានការអនុញ្ញាត្តិពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នៅវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាអោយលោកវរសេនីយ៍ត្រី ជុំ ម៉ៅ មេបញ្ជាការស្រុក បាន ប្រគល់រថយន្តម៉ាកកាមេរីសេរីឆ្នាំ១៩៩៩ ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2M.4128 អោយទៅជនរងគ្រោះឈ្មោះ សាយ ពេជ្រពន្លឺ ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិកន្លែងខ្លា ឃុំបក់ស្រុកបាទី ខេត្តតាកែវ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ មានករណីអំពើ (លួចមានស្ថានទម្ងន់ទោស) បានកើតឡើងនៅភូមិកន្លែងខ្លា ឃុំចំបក់ ស្រុកបាទី បង្កឡើងដោយ ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានលួចរថយន្តឆ្លាមនេះ ពីចំណុចខាងលើ រួចយកមកផ្លុងចោលនៅចំណុចភូមិខ្នាយខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ដោយសាររថយន្តនេះ ធ្លាយធុងទឹក បណ្ដាលឱ្យខូច បើកទៅមុខមិនរួច ៕ អែល វិចិត្រ