មុខសញ្ញាក្មេងទំនើង៤ នាក់ បង្ករហិង្សារនិងកាប់បំផ្លាញម៉ូតូគេ២គ្រឿង ត្រូវសមត្ថកិច្ចបង្ក្រាបបាន
សន្តិសុខសង្គម
126

ខេត្តកំពត ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា កម្លាំងអធិការស្រុកទឹកឈូ និងកម្លាំងអធិការស្រុកឈូក បានសហការបង្ក្រាបមុខសញ្ញាក្មេងទំនើងចំនួន ៤ នាក់ កាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ។

ការបង្ក្រាបនេះ ធ្វើឡើង ក្រោយក្រុមក្មេងទំនើងទាំងនេះ បានធ្វើសកម្មភាពបង្កហឹង្សារ​ និងកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះចំនួន២គ្រឿង នៅក្នុងភូមិសាស្ត្រស្រុកទឹកឈូ។

ពេលនេះសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕


Telegram