រថយន្ត​ Mazda bt50 បុកឡើងរង្វង់មូលនាងកេណ បាក់បង្គោលភ្លើង១ដើម រងការខូចខាត​យ៉ាងដំណំ
សន្តិសុខសង្គម
87

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត​ Mazda bt50 ក្នុងល្បឿនលឿន ក៏បុកឡើងរង្វង់មូលនាងកេណ បាក់បង្គោលភ្លើង១ដើម បណ្ដាលរងការខូចខាត​យ៉ាងដំណំ កាលពីវេលាម៉ោង ​១០យប់ ថ្ងៃ​ទី​៣១​ ខែសីហា​ ឆ្នាំ​២០២៣ តាមបណ្ដោយផ្លូវ​ OCIC សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា គេបានឃើញបុរសម្នាក់ បើករថយន្ត​ Mazda bt50 មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ​ 2BF-8733 បើកតាមបណ្ដោយផ្លូវបេតុងOCIC ក្នុងទិសដៅពីត្បូងទៅជើង មកដល់រង្វង់មូលនាងកេណ ក៏បានបុកឡើងរង្វង់មូលនាងកេណ ពីម្ខាងផ្លូវទៅម្ខាងផ្លូវទៀត បុកបង្គោលភ្លើងដាច់អស់១ដើម បណ្ដាលរងការខូចខាត​យ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ​នៃអធិការដ្ឋាន​​នគរបាលខណ្ឌ​ជ្រោយចង្វា​រ​ ​បានចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​តាមច្បាប់បន្តទៀត ៕ Mrr Ka


Telegram