ជនសង្ស័យជាជនជាតិវៀតណាម ២នាក់ លេងល្បែងចាញ់ឌុបគ្នាទៅលួចម៉ូតូរបស់ប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចក្រុងបាវិតដេញបង្ក្រាបបាន
សន្តិសុខសង្គម
93

ខេត្តស្វាយរៀង ៖ ជនសង្ស័យចំនួន២នាក់ ភេទប្រុស ជនជាតិវៀតណាម ជិះម៉ូតូឈប់ចុះឈប់ឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ១ គួរអោយសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានក្រុងបាវិត ឃាត់ឲ្យឈប់ ដើម្បីឆែកឆេរ បែរជារត់ រហូតឃាត់ខ្លួនបាន ដកហូតបានសម្ភារៈសម្រាប់កាច់.កម៉ូតូមួយចំនួន ។ នេះបើយោងតាមផេក អធិការដ្ឋាននគរបាលក្រុងបាវិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង ៣០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ក៏ចេញល្បាតតាមរកមុខសញ្ញាខាងលើ លុះទៅដល់ចំណុចខាងកើតប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ក៏ប្រទះឃើញ មុខសញ្ញាកំពុងជិះម៉ូតូភ្លាមនោះជន សង្ស័យបានបិទភ្លើងម៉ូតូហើយជិះគេចខ្លួន តែត្រូវសមត្ថកិច្ចដេញតាម និងឃាត់ខ្លួនបានជនសង្ស័យទាំងចំនួន០២នាក់នោះ គឺ:១-ឈ្មោះ ដង ហ្គ័ងបោវ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិធនទាន ឃុំដឹកធន ស្រុកហុងលេចខេត្តហាទិញ ប្រទេសវៀតណាម និង២-ឈ្មោះ ង្វៀង ហ្វាងវៀត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដមានទីលំនៅ ភូមិកឹងយួក ឃុំកឹងយួក ស្រុកកឹងយួក ខេត្តឡុងអាង ប្រទេសវៀតណាម ។

ក្នុងនោះសមត្ថកិច្ចបានឆែកឆេរលើដងខ្លួនជនសង្ស័យ ឃើញមានសម្ភារ: សម្រាប់កាច់សោរកម៉ូតូដូចជា៖ ដែកឆាបសម្រាប់កាច់សោរកម៉ូតូ ចំនួន២ដើម សោរខ្សៀ ចំនួន២ដើម ទុល្វីស ចំនួន២ដើម ញញួរ ១ សោរ៦ ជ្រុង ចំនួន២ដើម និងសោរលេខ១០ មួយ និងនាំខ្លួន មកប៉ុស្តិ៍ សាកសួរ ។ នៅចំពោះសមត្ថកិច្ចជនសង្ស័យឈ្មោះង្វៀង ហ្វាងវៀត បានឆ្លើយសារភាពថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ខ្លួនបានជិះម៉ូតូដែលខ្លួនលួចបាន នៅព្រៃនគរ ប្រទេសវៀតណាមកាលពីអំឡុងឆ្នាំ២០២២ ហើយបានដាក់សម្ភារ:សម្រាប់កាច់សោរកម៉ូតូ ខាងលើ (គោលបំណងពេលលេងល្បែងចាញ់លួចម៉ូតូនៅកម្ពុជា)ចូលមកប្រទេសកម្ពុជា។ លុះដល់ម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ខណៈពេល ខ្លួននិងឈ្មោះដង ហ្គ័ងបោវ កំពុងជិះម៉ូតូ ស្វែងរកលួចម៉ូតូ ស្រាប់តែសមត្ថកិច្ចនគរបាល ឃាត់ខ្លួនតែម្ដង ។

ពេលនេះ សមត្ថកិច្ចបានសុំយោបល់ពីឯកឧត្តម ព្រះរាជអាជ្ញា ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ កសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញចាត់ការតាមនិតិវិធីច្បាប់ ៕


Telegram