៖ យុវជនប្រុសស្រីមួយក្រុម ផឹកស៊ីក្នុង ក្លឹបចាំ Cursh ខឹងបុរសម្នាក់ ប៉ះរាងកាយសង្សារខ្លួន ក៏ឈ្លោះគ្នា ឈានដល់ការប្រើហិង្សាវាយគ្នាពីក្នុងក្លឹប ដល់ខាងក្រៅក្លឹប រហូតផ្អើលដល់សមត្ថកិច្ច ចុះមកឃាត់ខ្លួនបាន៤នាក់ យកទៅប៉ុស្តិ៍ដើម្បី សួរនាំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
តាមសម្ដីបងប្រុសរបស់ជនរងគ្រោះបានដឹងថា មុនពេលកើតហេតុ ប្អូនប្រុសរបស់គាត់ បានផឹកស៊ីជុំគ្នានៅក្នុងហាង ចាំCursh រៀងស្រវឹង ក៏បានដើរទៅបន្ទប់ទឹក។ ស្រាប់តែមកវិញ ក៏មានរឿងឈ្លោះប្រកែកគ្នាជាមួយនិងនារីៗដែលនៅក្នុងហាងនោះ រហូតខាងនារីនោះ ហៅសង្សារមក ក៏ឈ្លោះគ្នា ឈានដល់ការប្រើអំពើហិង្សាវាយគ្នាពីក្នុងក្លឹបរហូតដល់ខាងក្រៅក្លឹបបណ្ដាលឲ្យរបួស។
ក្នុងនោះបើតាមសម្ដីរបស់នារីម្នាក់ ដែលអះអាងថាបុរសខាងលើបានប៉ះពាល់រាងកាយរបស់នាង បានរៀបរាប់ថា បុរសខាងលើបានដើរមកក្បែរគាត់ រួចយកដៃមកស្ទាបចំភ្លៅរបស់គាត់ ហើយគាត់ ខឹងក៏បានឈ្លោះគ្នា ហើយក៏បានហៅសង្សារគាត់មក រហូតដល់ឈ្លោះប្រកែកគ្នា វាយគ្នាពីក្នុងក្លឹបរហូតដល់ខាងក្រៅក្លឹបទើបសមត្ថកិច្ចបានមកដល់។
ក្រោយកើតហេតុ ភាគីម្ខាងរត់គេចខ្លួនខ្លះ រីឯខ្លះទៀត ត្រូវបានសមត្ថកិច្ចឃាត់បាន៤នាក់ និងស្រី៣នាក់ យកទៅប៉ុស្ដិ៍ដើម្បីសួរនាំ ។ ចំណែកជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបឹងកេងកងទី១ ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ ៕ Mrr Ka