សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបង្ក្រាបបាន មនុស្ស៣នាក់ ពាក់ព័ន្ធ ២ករណីផ្សេងគ្នា​ បង្ហោះម៉ូតូយ៉ាងអណាធិបតេយ្យ តាមទីសាធារណៈ
សន្តិសុខសង្គម
96

រាជធានីភ្នំពេញ ៖ មនុស្សចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ធ្វើការបង្ក្រាបបាន ពាក់ព័ន្ធ ២ករណីផ្សេងគ្នា​ បង្ហោះម៉ូតូយ៉ាងអណាធិបតេយ្យ តាមទីសាធារណៈ ។

ក្នុងនោះ ករណីទី១ ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង៥ល្ងាច នៅចំណុចមុខស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍បាយ័ន្ត ផ្លូវ បេតុង ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ សមត្ថកិច្ចឃាត់ខ្លួនម្នាក់ ឈ្មោះ គូ សារ៉ាន់ ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ គ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមាន ជ័យ៣ ខណ្ឌមានជ័យ។ ដកហូតបាន ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ស ផ្លាកលេខ ភ្នំពេញ ១JV-០៧៤៣។

ករណីទី២ : ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង១៨និង៣០នាទី នៅចំណុចមុខហាងកាហ្វេប្រោន ផ្លូវ បេតុង ភូមិ បឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនមនុស្ស ០២នាក់ ៖

១-ឈ្មោះ កីម កុលបុត្រ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

២-ឈ្មោះ នួន ឧត្តម ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅភូមិក្តីតាកុយ សង្កាត់វាល ស្បូវ ខណ្ឌច្បារអំពៅ។

ដហូតវត្ថុតាង ៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល ១P-៧៥៨៥។

លទ្ធផលតេស្តិ៍ទឹកនោមទាំង ០៣នាក់ ៖ អវិជ្ជមាន (គ្មានសារធាតុញៀន)។

ពេលនេះ បច្ចុប្បន្ន មនុស្សទាំង ៣នាក់ និងវត្ថុតាងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ៕ អែល វិចិត្រ


Telegram