តារាកំប្លែកនាយ តាក់ស៊ី ត្រូវបានក្រុមគ្រួសារបញ្ជូនយកមកសង្គ្រោះ./..បន្ទាន់ភ្លាមៗបន្ទាប់ពីអាការៈជំងឺទឹកនោមផ្អែម
សន្តិសុខសង្គម
20

រាជធានីភ្នំពេញ ៖ យោងតាមការបង្ហោះនៅលើផេករបស់លោកសាវីន ហ្វីលីពបានឳ្យដឹងថាតារាកំប្លែកនាយ តាក់ស៊ី ត្រូវបានក្រុមគ្រួសារបញ្ជូនយកមកសង្គ្រោះបន្ទាន់ភ្លាមៗនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីអាការៈជំងឺទឹកនោមផ្អែមរបស់លោកបានធ្វើទុក្ខកាន់តែខ្លាំង ដំណឹងនេះត្រូវបានប្រកាសឲ្យដឹងពីតារាសម្តែងលោក សាវីន ហ្វីលីព នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ។ លោក សាវីន ហ្វីលីព បានបង្ហោះសារលើបណ្តាញសង្គម ដោយអមជាមួយនឹងរូបភាពរបស់តារាកំប្ហែង នាយ តាក់ស៊ី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យថា នាយ តាក់ស៊ី អាយុ៤៥ឆ្នាំ កំពុងស្ថិតនៅក្នុងស្ថានភាពលាងឈាមសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលាដោយសារជំងឺទឹកនោមផ្អែមធ្វើអោយខូចក្រលៀន ។

លោក សាវីន ហ្វីលីព បានលើកឡើងថាលោកវេជ្ជបណ្ឌិតប្រាប់ថាពេលនេះនាយ តាក់ស៊ី មានជំរើសចុងក្រោយពីរ គឺទីមួយត្រូវលាងឈាមពេញមួយជីវិតមួយអាទិត្យចំនួនបីដង និងជំរើសទី២ គឺត្រូវតែធ្វើការវះកាត់ប្ដូរក្រលៀនថ្មី នាយតាត់ ស៊ី មិនត្រឹមតែខូចក្រលៀនទេថែមទាំងមានទឹកដក់ក្នុងសួតថែមទៀតផង។

យ៉ាងណា ក្រោយពីការឃើញលោក សាវីន ហ្វីលីព បានប្រកាសដំណឹងខាងលើនេះគេឃើញមានមហាជន ជាពិសេសអ្នកគាំទ្រការសម្តែងរបស់នាយ តាក់ ស៊ី នាំគ្នាសម្តែងការអាណិតអាសូរ និងបានជូនពរដល់តារារូបនេះឆាប់បានធូរស្បើយពីជំងឺ និងអាចវិលមកការសម្តែងដូចធម្មតាឡើងវិញ ។

ជាការកត់សម្គាល់នាយ តាក់ ស៊ី មិនមែនទើបតែឈឺជាលើកទីមួយទេ ពោលកាលពីអំឡុងឆ្នាំ២០២២ កន្លងទៅ តារាកំប្លែងរូបនេះ ក៏ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ បន្ទាប់ពីលោកបានជួបប្រទះជំងឺខ្វះឈា.មក្រហមខ្លាំង ដែលធ្វើឲ្យលោកមានអាការៈងងឹតមុខ និងសន្ល.ប់ជាច្រើនដង ។ អ្វីដែលរឹតធ្វើឲ្យរូបលោក និងក្រុមគ្រួសារកាន់តែបារម្ភទៀតនោះ គឺលោកក៏មានជំងឺខូចតម្រង់នោមធ្ងន់ធ្ងរផងដែរ ដែលជំងឺទាំង២មុខនេះតម្រូវឲ្យលោកធ្វើការបញ្ចូលឈា.មជាច្រើនលើកផងដែរ ។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ តារាកំប្លែងនាយ តាក់ស៊ី បានផ្ទុកនូវជំងឺទឹកនោមផ្អែមជាង១០ឆ្នាំមកហើយ ខណៈពេលកន្លងមកដោយសារតែជំងឺមួយនេះបានរួមរឹត និងធ្វើទុក្ខដល់រូបលោកយ៉ាងខ្លាំងរហូតធ្វើឲ្យត្រូវបង្ខំចិត្តផ្អាកការសម្តែងមួយរយៈសម្រាប់យកពេលព្យាបាលជំងឺនៅផ្ទះ ៕


Telegram