ខេត្តប៉ៃលិន ៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុក បានធ្វើការចុះបង្រា្កបក្រុមក្មេងទំនើងមួយក្រុមដែលបានជិះម៉ូតូបំពាក់បំពង់ស៊ីម៉ាំងប្រែន និងកែច្នៃខុសលក្ខណៈបច្ចេកទេសដែលបានបង្កការំខានដល់ប្រជាពលរដ្ឋ និងបង្ករភាពអសន្តិសុខក្នុងខេត្តប៉ៃលិន និងបាននាំខ្លួនក្រុមក្មេងទំនើងចំនួន០៧នាក់ និតម៉ូតូចំនួន ០៥គ្រឿង ។ នេះបើយោងតាមគេហទំព័រ នាយកដ្ឋានផ្សព្វផ្សាយអប់រំ។
ក្មេងទំនើងទាំង៧នាក់រួមមាន៖
១– ឈ្មោះ ហៃ បូរី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(ម្ចាស់ម៉ូតូម៉ាក WAVE ពណ៌ខៀវ)។
២– ឈ្មោះ ហាក់ ស៊ុនហួរ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ម្ចាស់ម៉ូតូម៉ាក MSX ពណ៌ខ្មៅ)។
៣– ឈ្មោះ ផា សុផាន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ លាងម៉ូតូ ទីលំនៅបច្ចុប្បន្នភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន(ម្ចាស់ម៉ូតូ HONDA DREAM C125 ពណ៌ខ្មៅ)។
៤– ឈ្មោះ ឡេង ចំរើន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ជាងម៉ូតូ ទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ម្ចាស់ម៉ូតូ WAVE ពណ៌ខៀវ)។
៥– ឈ្មោះ រ៉ុម ភារី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(អ្នករួមដំណើរ) ។
៦– ឈ្មោះ ពៅ ស្រីម៉ៅ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(អ្នករួមដំណើរ)។
៧– ឈ្មោះ ខាន់ លីហួរ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស ទីលំនៅបច្ចុប្បន្នភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ម្ចាស់ម៉ូតូ WAVE ពណ៌ខ្មៅ) ។
ក្នុងនោះ វត្ថុតាងដកហូតរួមមាន៖ ម៉ូតូម៉ាក HONDA WAVE 110cc ពណ៌ខៀវផលិតឆ្នាំ២០២០ (គ្មានផ្លាកលេខ ) ម៉ូតូម៉ាក HONDA WAVE 110cc ពណ៌ខៀវផលិតឆ្នាំ២០២០ (គ្មានផ្លាកលេខ ) ម៉ូតូម៉ាក HONDA MSX ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥(គ្មានផ្លាកលេខ) ម៉ូតូម៉ាកHONDA អាសង់ប៊ិក 110cc ផលិតឆ្នាំ២០១២ពណ៌ខ្មៅ (គ្មានផ្លាកលេខ) ម៉ូតូម៉ាក HONDA WAVE 110cc ផលិតឆ្នាំ២០២០ពណ៌ខ្មៅ (គ្មានផ្លាកលេខ) ។
ពេលនេះ ក្រុមក្មេងទំនើងទាំង០៧នាក់ ត្រូវបាននាំខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីដំឡើងមុខសញ្ញាក្មេងទំនើង និងហៅអាណាព្យាបាលមកធ្វើការអបរំណែនាំ ៕