សំណាងហើយ !!! បើករម៉កទៅបុក រថយន្តMercedes G63 តម្លៃរាប់ម៉ឺនដុល្លារដាច់កាងមុខ មួយចំហៀង ខាងរថយន្តមិនទារសំណង គ្រាន់តែឲ្យសមត្ថកិច្ចធ្វើការអប់រំ កុំឲ្យបើកម៉ូតូរម៉ក គ្មានការប្រុងប្រយ័ត្នបែបនេះទៀត !
សន្តិសុខសង្គម
141

រាជធានីភ្នំពេញ ៖ នេះសំណាងហើយ !!! Mercedes G63 មិនទាមទារសំណងពីខាងម៉ូតូសណ្តោងឡើយ គ្រាន់តែឲ្យសមត្ថកិច្ចធ្វើការអប់រំ កុំឲ្យបើកម៉ូតូរម៉ក គ្មានការប្រុងប្រយ័ត្នបែបនេះទៀត ។

ជុំវិញករណីនេះ អ្នកនៅកន្លែងកើតហេតុបានលើកឡើងថា នេះជាទឹកចិត្តដ៏ប្រពៃខ្លាំងមែនទែន ខណៈដែលរថយន្ត គាត់ទំនើប តម្លៃរាប់ម៉ឺនដុល្លារ មានទឹកចិត្តល្អមិនឲ្យសងការខូចខាត គ្រាន់តែឲ្យធ្វើការអប់រំនៅកន្លែងសមត្ថកិច្ច ។

សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះ កើតឡើង ដោយយុវជនម្នាក់បានបើកម៉ូតូរម៉ក មួយគ្រឿង ទៅបុកជាមួយក្បាលរថយន្ត Mercedes G63 បណ្ដាលឲ្យខូចខាតដាច់កាងមួយចំហៀងខាងមុខ តាមបណ្ដោយផ្លូវ១០៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ វេលាម៉ោង ៧ យប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ។

ក្រោយកើតហេតុ ម្ចាស់រថយន្តមិនបានទាមទារសំណងពីខាងម៉ូតូសណ្ដោងរម៉កនោះទេ ត្រឹមតែអោយសមត្ថកិច្ចជួយអប់រំណែនាំតែប៉ុណ្ណោះ៕ សុវណ្ណ រិទ្ធីគីន


Telegram