រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧និង០៥នាទីយប់ បាន ចុះល្បាតតាមផ្លូវលេខ២៦១ កែងផ្លូវលេខ២០៤ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន១គ្រឿង មានគ្នាចំនួន២នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ ដែលចតទុកចោលបានសម្រេច។
ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វើការប្រដេញ ដល់ចំណុចផ្លូវលេខ២៦៥ កែងផ្លូវលេខ១៥០ ក្នុងសង្កាត់ទឹកល្អក់ទី២ ឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ ដែលមាន៖
ទី១៖ ឈ្មោះ ម៉ៅ រតនះ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់ ទីកន្លែងស្នាក់នៅផ្ទះមិនពិតប្រាកដ (អ្នកចុះកាច់)។
ទី២៖ ឈ្មោះ ហៀង លីហ័ង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកបើក)។
ក្នុងនោះសមត្ថកិច្ចក៏ធ្វើការដកហូតបាន សម្ភារៈរួមមាន៖
១. ម៉ូតូហុងដា ឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HL-6412(របស់ជនរងគ្រោះ)។
២. ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KC-6034(របស់ជនសង្ស័យ)។
ពេលនេះ កម្លាំងជំនាញបាននាំជនសង្ស័យខាងលើ មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕Mrr Ka