ថាប្រុសទៅអ៊ីចឹងទៅហើយ ចុះនេះ ជាស្រីម៉េចក៏ដល់ថ្នាក់នឹង! នារីម្នាក់ ត្រូវបាននារី១ក្រុម ព្រួតវាយហក់ធាក់ បោចសក់ ដោះស្បែកជើងគប់និងវាយក្បាល យ៉ាងប្រសាចពេញផ្លូវ !
សន្តិសុខសង្គម
450

រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ បានថតជាវីដេអូ ផ្ញើរចូលមកកាន់គ្រុបទទួល ព័ត៌មានរបស់ TVFB បង្ហាញពីសកម្មភាព របស់ក្មេងៗស្រីៗប្រមាណ ៤ទៅ ៥នាក់ បានព្រួតគ្នាវាយទៅលើ នារីម្នាក់ទៀត ហក់ធាក់ផង បោចសក់ផង ទោះមានបុរសៗនៅទីនោះ ស្រែកឃាត់ និងចូលទៅឃាត់ ក៏មិនស្តាប់ គិតតែវាយយកៗ ដែលបង្ហាញនូវកាយវិការ មិនល្អ គ្មានសីលធម៌ គ្មានសណ្តាប់ តាមផ្លូវសាធារណៈ ថាប្រុសៗទៅអ៊ីចឹងទៅហើយ ចុះនេះ ជាស្រីម៉េចក៏ដល់ថ្នាក់នឹង ធ្វើអីមានគិតដល់មុខមាត់ ឪពុកម្តាយបងប្អូនដែរទេ ។

សូមបញ្ជាក់ថា ហេតុការណ៍​ កើតឡើងនៅយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចតាមបណ្តោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ទោះបីជាយ៉ាងណា ជុំវិញករណីនេះ នៅមិនទាន់ដឹងនៅឡើយ ថាផ្តើមចេញពីរឿងអ្វីឲ្យប្រាកដ បានឈានដល់ការផ្ទុះហិង្សារបែបនេះ ហើយក៏មិនទាន់ដឹងនៅឡើយ ថាក្រោយកើតហេតុ នារីដែលត្រូវគេព្រួតវាយនេះ ទៅដាក់ពាក្យបណ្តឹង ឬក៏អត់នោះទេ នេះគ្រាន់តែជាវីដេអូ ដែលប្រជាពលរដ្ឋ ផ្តល់ព័ត៌មានមកតែប៉ុណ្ណោះ ហើយទង្វើទាំងអស់នេះ សូមយុវជន យុវតី និងប្អូនៗផ្សេងទៀត កុំយកគំរួតាម មិនល្អទេនៅក្នុងសង្គមជាតិរបស់យើង ៕


Telegram