បង្ហោះម៉ូតូតាមផ្លូវសារធារណៈ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកអប់រំ !
សន្តិសុខសង្គម
104

រាជធានីភ្នំពេញ ៖ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៩និង៣៥នាទីយប់ បានធ្វើការឃាត់ខ្លួនមនុស្ស២នាក់ ករណីបង្ហោះម៉ូតូនៅតាមបណ្តោយផ្លូវសារធារណៈ ដែលបង្ហោះម៉ូតូតាមបណ្តោយផ្លូវលេខ២៦១ កែងនឹងផ្លូវលេខ២៣០ រហូតដល់ចំណុចផ្លូវលេខ២៦១ កែងនឹងផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស០២នាក់ខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី។

ក្រោយពីបានសាកសួរចម្លើយចប់សព្វគ្រប់ ដោយបានបញ្ជាពីលោកវរសេនីយ៏ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតិឲ្យជនទាំងពីរនាក់នេះវិលត្រឡប់ទៅលំនៅដ្ឋានវិញ ដោយមានអាណាព្យាបាលមកធានាយកទៅនិងចុះកិច្ចសន្យាអប់កុំឲ្យមានលើកក្រោយទៀត ។

ជនទាំង០២នាក់មាន៖

១-ឈ្មោះ ប៉ែន សុគា ហៅ ហួរ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវBT៧៧ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

២-ឈ្មោះ ហន ទិត្យច័ន្ទដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣៦៦ ផ្លូវលេខ៦២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

ក្នុងនោះ សម្ភារៈចាប់យករួមមាន ៖

-ម៉ូតូម៉ាក Suzuki Nex ពណ៌ស ខៀវ ពាក់ស្លាកលេខ បាត់ដំបង 1AI.8003 ។

ពេលនេះ ជនទាំង២នាក់ខាងលើ បានវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ នេះជាការព្រមាន ដល់យុវជនមួយចំនួនទៀត សូមកុំយកគំរួតាម យុវជនទាំង២នាក់នេះ ត្រូវខិតខំរៀនសូត្រ និងធ្វើជាពលរដ្ឋល្អ ក្នុងសង្គម ៕


Telegram