ស្ទះចរាចរណ៍ពេក និយាយមិនស្តាប់ ! អាជ្ញាធរខណ្ឌច្បារអំពៅ ចុះរៀបចំសណ្តាប់ធ្នាប់ហាមមិនឲ្យលក់ដូរលើចិញ្ចើមផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្ស ចាស់-ថ្មី ដល់មុខធនាគារABA និងផ្លូវ៣៦៩ ក្រោយជូនដំណឹង តាំងពីថ្ងៃទី៣០ ខែសីហា !
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ ម៉ោង៥ព្រឹក លោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលខណ្ឌ តំណាងលោក កាទើ អះម៉ាត់ សទើរ ដឹកនាំកម្លាំងចម្រុះ សហការជាមួយលោក យិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេខ១ និងផ្លូវ៣៦៩ ក្នុងមូលដ្ឋាន ខណៈរដ្ឋបាលខណ្ឌច្បារអំពៅ ឯកឧត្តម ចេង មុន្នីរ៉ា អភិបាលខណ្ឌ បានចេញនូវលិខិតជូនដំណឹង ចំនួន ២ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ស្តីពីការហាមលក់ដូរលើចិញ្ចើមផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់-ថ្មី រហូតដល់ចំណុចមុខធានាគារ ABA និងស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច និងមួយទៀត ស្តីការចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវលេខ ៣៦៩ ចាប់ពីស្ពានព្រះមុនីវង្សចាស់ រហូតដល់តំបន់ច្រាំងបាក់ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ៖