រឿងស្មានមិនដល់! បុរសជាឪពុក ខឹងកូនអាយុ១ខែ យំ លួងមិនបាត់ ទម្លាក់កូនចុះពីដៃ បា..ក់កកូ..នស្លា...ប់!
ខេត្តតាកែវ ៖ រឿងស្មានមិនដល់មួយបានកើតឡើង បុរសម្នាក់ ជាឪពុក ខឹងកូនអាយុ១ខែ យំ លួងមិនបាត់ ទម្លាក់កូនចុះពីដៃ ធ្លាក់ស្លាប់មួយរំពេច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង១០នាទីរសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ។
ជុំវិញករណីនេះ លោកអធិការនគរបាលស្រុកត្រាំកក់បានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងថា ចំពោះករណីនេះ ឪពុកបានខឹងកូនតូច អាយុទើបតែ១ខែប៉ុន្មានថ្ងៃ យំលួងមិនបាត់ ខណៈប្រពន្ធ ដែលជាម្តាយ ទៅធ្វើការរោងចក្របាត់ ថែមម៉ោងដល់ម៉ោង ៨យប់ ។ ដោយខឹងលួងកូនមិនបាត់យំ ក៏ទម្លាក់កូនដាក់លើគ្រែ តែដោយសារកូនតូច ក៏បាក់កស្លាប់តែម្តង ករណីនេះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាឪពុកនោះហើយ និងបានកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមច្បាប់ ៕