រថយន្តស៊េរីទំនើប Mercedes AMG GLC 63 មួយគ្រឿង បត់យកចង្កូតមិនអស់ បុកបង្គោលភ្លើង រងការខូចខាតយ៉ាងដំណំ
សន្តិសុខសង្គម
87

រាជធានីភ្នំពេញ​៖ បុរសម្នាក់បើករថយន្តស៊េរីទំនើប Mercedes AMG GLC 63 មួយគ្រឿង បើកទៅបុកបង្គោលភ្លើង បណ្ដាលអោយរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១២យប់ ឈានចូលថ្ងៃទី ៦ កញ្ញា ឆ្នាំ២០២៣ នៅចំណុចតាមបណ្តោយផ្លូវ ព្រះមុនីវង្ស ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបានឃើញ បុរសម្នាក់ បើករថយន្តស៊េរីទំនើប Mercedes AMG GLC 63 បើកតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង មកដល់មុខសាលា NUM រថយន្ដក៏បានបត់ទៅផ្លូវវត្តភ្នំ តែយកចង្កូតមិនអស់ ក៏បើកទៅបុកបង្គោលភ្លើង តែម្តង ភ្លាមៗម្ចាស់រថយន្ដ បាននាំគ្នាដោះស្លាកលេខទុកក្នុងរថយន្ត ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានមកដល់ ដោយបានធ្វើការវាស់វែង យករថយន្តខាងលើ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលទៅដោះស្រាយតាមផ្លូវច្បាប់ ៕ Mrr Ka


Telegram